បរទេស៖ កាលពីថ្ងៃព្រហស្សតិ៍ លោក ដូណាល់ ត្រាំ ដែលបានទទួលយកការតែងតាំង ឲ្យធ្វើជាបេក្ខភាពឈរឈ្មោះប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ បានថ្លែង នៅក្នុងសុន្ទរកថាមួយ និងបានលើកឡើង នូវអនុសញ្ញាមួយជុំវិញការប៉ុនប៉ង កាលពីពេលថ្មីៗនេះមកលើជីវិតរបស់គាត់ ។
បុរសវ័យ៧៨ឆ្នាំរូបនេះកំពុងថ្លែងសុន្ទរកថា នៅឯមហាសន្និបាតជាតិរបស់បក្សសាធារណរដ្ឋនៅទីក្រុង Milwaukee ដោយសង្ឃឹមថា នឹងបង្កើតសន្ទុះឆ្ពោះទៅរកជ័យជម្នះនៅក្នុងខែវិច្ឆិកាលើលោក ចូ បៃដិនប្រធានាធិបតីអាមេរិក និងទទួលបានអាណត្តិទី២នៅក្នុងសេតវិមាន ។
លោក ត្រាំ បានគោរព ដល់វិញ្ញាណក្ខន្ធអ្នកទស្សនា ដែលបានស្លាប់នៅក្នុងការបាញ់ប្រហារនេះ គឺលោក Corey Comperatore ដែលជាអ្នកពន្លត់អគ្គីភ័យ មានវ័យ៥០ឆ្នាំ និងត្រូវជាឪពុករបស់កូនស្រី០២នាក់ ដែលបានលះបង់ជីវិត ដើម្បីការពារក្រុមគ្រួសារ របស់គាត់ពីការបាញ់ប្រហារដោយគ្រាប់កាំភ្លើង ។
លោកអតីតប្រធានាធិបតី សហរដ្ឋអាមេរិករូបនេះបានដើរទៅម្ខាង នៃឆាកវេទិការ ដែលបាននាំមកជាមួយ នូវឯកសណ្ឋានពន្លត់អគ្គីភ័យរបស់លោក Comperatore ត្រូវបានលើកបង្ហាញឡើង ហើយបានថើបមួកសុវត្ថិភាពរបស់គាត់ផងដែរ ។
លោក ត្រាំ ក៏បានបង្ហាញ ឱ្យដឹងផងដែរថា ប្រាក់ចំនួន៦,៣លានដុល្លារ ត្រូវបានរៃអង្គាសសម្រាប់គ្រួសារ របស់គាត់ ការប្រកាសនេះគឺ បានធ្វើឡើងនៅមុនពេល នៃការអំពាវនាវ ឱ្យមានភាពស្ងប់ស្ងាត់មួយរយៈខ្លីនោះ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា