ទីក្រុងវ៉ាទីកង់៖សម្តេចប៉ាប បានមានព្រះបន្ទូ នៅថ្ងៃអាទិត្យថា សម្តេចសង្ឃឹមថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស នឹងក្លាយជាឱកាសមួយ សម្រាប់បញ្ចប់ជម្លោះ នៅលើពិភពលោក និងជំរុញឲ្យអត្តពលិក ចូលរួមទំាង អស់គ្នាក្លាយ ជាអ្នកនាំសារសន្តិភាព និងជាគំរូសម្រាប់ យុវជនថែមទៀតផង។
ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី ២៦ ខែកក្កដាជាមួយនឹងពិធីបើកនៅ ដងទន្លេSeine ដែលមានវត្តមានអត្តពលិកប្រហែល ១០,៥០០ នាក់ និងប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ១០០នាក់ទៀត។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថា ប្រចាំសប្តាហ៍ទៅកាន់ហ្វូងមនុស្សនៅទីលាន St Peter’s សម្តេចប៉ាបបានបន្តថា ទ្រង់សង្ឃឹមថា យោងទៅតាមប្រពៃណីបុរាណ ក្នុងព្រឹត្តិការណ៍អូឡាំ ពិកនឹងក្លាយជា ឱកាសមួយដើម្បីបង្កើត បទឈប់បាញ់ក្នុងសង្គ្រាម ដោយបង្ហាញពីបំណងប្រាថ្នា ដ៏ស្មោះស្ម័គ្រសម្រាប់សន្តិភាព។
លោកបានលើកឡើងពីជម្លោះនៅអ៊ុយក្រែន ហ្កាហ្សា មីយ៉ាន់ម៉ា និងប្រទេសដទៃទៀត ដោយលោកបានបន្ថែមថា សង្គ្រាមនឹងធ្វើឲ្យយើងបាត់បង់អ្វីៗទាំងអស់។
កាលពីខែមុន សេចក្តីថ្លែងការណ៍ចុងក្រោយ នៃកិច្ចប្រជុំមេដឹកនាំក្រុមទាំង G7 បានធ្វើឡើងនៅប្រទេសអ៊ីតាលី រួមមានការអំពាវនាវជា ឯកច្ឆ័ន្ទសម្រាប់ដំណោះស្រាយ នៅជម្លោះជាសកលក្នុងអំឡុង ពេលកីឡាអូឡាំពិក៕