វ៉ាស៊ីនតោន៖ កាលពីថ្ងៃអាទិត្យ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា គាត់មានចេតនាបោះបង់ចោល ការចូលរួមប្រជែងតំណែងប្រធានាធិបតី ក្រោយពីមានការកើនឡើង នៃគណបក្សប្រជាធិបតេយ្យ ដែលបានសម្តែងការព្រួយបារម្ភ អំពីលទ្ធភាពជោគជ័យ របស់គាត់នៅក្នុងការបោះឆ្នោត គិតចាប់តាំងពីការជជែកដេញដោល ដ៏គ្រោះថ្នាក់បំផុតកាលពីចុងខែមុន ។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា ជា បណ្តាញ Twitter លោក បៃដិន បានថ្លែងថា “ខណៈដែលវាជាចេតនារបស់ខ្ញុំក្នុងការស្វែងរកការបោះឆ្នោតឡើងវិញនោះ ខ្ញុំជឿថា វាជាផលប្រយោជន៍ល្អបំផុត របស់គណបក្ស និងប្រទេសរបស់ខ្ញុំ សម្រាប់ខ្ញុំក្នុងការឈរចុះ ហើយផ្តោតតែលើការបំពេញភារកិច្ចរបស់ខ្ញុំ ជាប្រធានាធិបតីសម្រាប់អាណត្តិ ដែលនៅសល់របស់ខ្ញុំ” ។
គាត់បានកត់សម្គាល់ថា លោកនឹងនិយាយជាមួយប្រជាជាតិនៅចុងសប្តាហ៍នេះដែលជាអ្វីលម្អិតបន្ថែមទៀតអំពីការសម្រេចចិត្តរបស់គាត់ ។
នៅក្នុងការប្រកាសដាច់ ដោយឡែកមួយទៀត លោក បៃដិន បានថ្លែងថា គាត់ចង់ផ្តល់ការគាំទ្រ និងការយល់ព្រមទាំងស្រុង របស់គាត់សម្រាប់ អនុប្រធានាធិបតី លោកស្រី Kamala Harris ឱ្យក្លាយជាបេក្ខភាពនៃគណបក្សប្រជាធិបតេយ្យនៅក្នុងឆ្នាំនេះ ។ គាត់បានថ្លែងថា “អ្នកប្រជាធិបតេយ្យ គឺវាដល់ពេលដែលត្រូវមករួមគ្នា ហើយដើម្បីផ្តួលលោក ត្រាំ” ។
គួរបញ្ជាក់ថា ការប្រកាសរបស់លោក បៃដិន ត្រូវបានបញ្ចប់ការរំពឹងទុកជាច្រើនសប្តាហ៍ជុំវិញការសម្រេចចិត្តរបស់គាត់បានកើតឡើង ក្រោយពីមានរបាយការណ៍លេចចេញថា ចំនួនអ្នកប្រជាធិបតេយ្យកាន់តែច្រើនឡើងបានជំរុញឱ្យគាត់ចុះចេញពីមុខតំណែង រួមទាំងបុគ្គលល្បីៗ ដូចជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា អតីតប្រធានសភាលោកស្រី Nancy Pelosi និងលោក Chuck Schumer មេដឹកនាំភាគច្រើននៃព្រឹទ្ធសភា ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា