អាមេរិក៖សារព័ត៌មាន 404 Media បានអះអាង ដោយដកស្រង់ឯកសារ លេចធ្លាយត្រូវគេចោទប្រកាន់ថា ទូរស័ព្ទដៃទំនើប ដែលប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ Android អាចជាគោលដៅសំខាន់បំផុត សម្រាប់ពួក Hacker និងទីភ្នាក់ងាររដ្ឋាភិបាល ក្នុងការលួចចូលបានយ៉ាងងាយស្រួលជាងទូរស័ព្ទដៃ iPhone ។
បញ្ហាជាច្រើនកើតឡើង ចំពោះអ្នកប្រើប្រាស់ទូរស័ព្ទដៃ ត្រូវបានគូសបញ្ជាក់នាពេលថ្មីៗនេះ បន្ទាប់ពី FBI បានបង្ហាញទិន្នន័យនៅថ្ងៃចន្ទថា អ្នកឯកទេសបច្ចេកទេសរបស់ខ្លួនបានទទួលជោគជ័យ ក្នុងការសាកល្បងលួចចូល ទូរស័ព្ទ របស់លោក Thomas Matthew Crooks បន្ទាប់ពីអាជ្ញាធរបានបញ្ជាក់ និងការបង្ហាញ ឲ្យឃើញនូវឧបករណ៍ ដែលជនសង្ស័យជាអ្នកបាញ់ ប្រហារនៃការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតី Donald Trump ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានរបាយការណ៍បង្ហាញថា អ្នកនយោបាយ អ្នកកាសែត សកម្មជន និងអ្នកជំនួញរាប់ពាន់នាក់ នៅទូទាំងពិភពលោកបានប្រើប្រាស់ ទូរស័ព្ទដៃរបស់ពួកគេបានប្រើកម្មវិធី Spyware Program Pegasus របស់ប្រទេសអ៊ីស្រាអែល ។ ការដំឡើង កម្មវិធីនេះដូចជាផ្តល់លទ្ធភាពឲ្យពួក Hacker មើលសារ រូបថត តាមដានទីតាំងរបស់អ្នកប្រើប្រាស់ សូម្បីតែបើកកាមេរ៉ា និងមីក្រូហ្វូន ធ្វើឲ្យដឹងពួក Hacker ពីម្ចាស់ទូរស័ព្ទភ្លាម ។
404 Media បានបន្ថែមថា ប្រភពអនាមិកមួយថ្មីៗនេះបានផ្ញើឯកសារចំនួន ២ កាលខែមេសា ដែលមានចំណងជើងថា “Cellebrite iOS Support Matrix” និង “Cellebrite Android Support Matrix” រៀងៗគ្នា។ សារនេះបានផ្ញើទៅអតិថិជនរបស់ក្រុមហ៊ុន Cellebrite ម្នាក់។
យោងតាមអត្ថបទនេះបានឲ្យដឹងថា ក្រុមហ៊ុនកោសល្យវិច្ច័យទូរសព្ទដៃ ដែលលក់ឧបករណ៍របស់ខ្លួនទៅឲ្យស្ថាប័នអនុវត្តច្បាប់សហព័ន្ធ រដ្ឋ និងមូលដ្ឋាន ក៏ដូចជាក្រុមហ៊ុន និងអ្នកផ្តល់សេវាផ្សេងទៀតនោះ មិនអាចលួចចូល iPhone បានឡើយ គិតត្រឹមខែមេសា ២០២៤៕