ព័ត៌មានអន្តរជាតិ

ថៃ បង្ហាញផែនការ យុទ្ធសាស្រ្ត ក្លាយជាមជ្ឈមណ្ឌល ហិរញ្ញវត្ថុ ដ៏សំខាន់ របស់បិភពលោក

AFP

បាងកក ៖ ប្រទេសថៃ បានបង្ហាញផែនការយុទ្ធសាស្រ្តកាលពីថ្ងៃសុក្រ ដើម្បីគាំទ្រដល់គោលដៅ របស់ខ្លួនក្នុងការក្លាយ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក តាមរយៈកំណែទម្រង់បទប្បញ្ញត្តិ ការលើកទឹកចិត្តប្រកបដោយភាពច្នៃប្រឌិត និងប្រព័ន្ធអេកូឡូស៊ីអំណោយផល ។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Paopoom Rojanasakul បានឲ្យដឹងនៅក្នុងសុន្ទរកថាគន្លឹះមួយថា ជាមួយនឹងច្បាប់អាជីវកម្មហិរញ្ញវត្ថុថ្មី ដែលបានស្នើឡើង យន្តការនិយតកម្ម ច្រកចេញចូលតែមួយនឹងផ្តល់ ឱ្យអាជីវកម្មនូវដំណើរការផ្តល់អាជ្ញាបណ្ណដ៏ងាយស្រួល និងការសម្របសម្រួលប្រកប ដោយប្រសិទ្ធភាពជាមួយភ្នាក់ងារពាក់ព័ន្ធ ផ្តល់អំណាចដល់ប្រទេសអាស៊ីអាគ្នេយ៍ ក្នុងការប្រកួតប្រជែងលើឆាកហិរញ្ញវត្ថុពិភពលោក។ 

លោក Paopoom បានលើកឡើងថា តាមរយៈការអនុវត្តគោល នយោបាយអន្តោប្រវេសន៍ ដែលរីកចម្រើន និងរបបពន្ធ ដែលមានការប្រកួតប្រជែង ការលើកទឹកចិត្តជំនាន់ក្រោយនឹងប្រែក្លាយ ព្រះរាជាណាចក្រទៅជាទិសដៅ សម្រាប់ស្ថាប័នហិរញ្ញវត្ថុ ដោយផ្តោតលើវិស័យធនាគារ មូលបត្រ និស្សន្ទវត្ថុ ទ្រព្យសកម្មឌីជីថល និងការធានារ៉ាប់រង ។

លោកបានកត់សម្គាល់ថា តាមរយៈប្រព័ន្ធអេកូឡូស៊ីថ្មី យុទ្ធសាស្ត្រនេះ នឹងអភិវឌ្ឍក្របខ័ណ្ឌច្បាប់ដ៏ទំនើប និងតម្លាភាព ដែលបម្រើជាមូលដ្ឋានគ្រឹះ សម្រាប់សកម្មភាពហិរញ្ញវត្ថុ កសាងភាពជោគជ័យរបស់ប្រទេសជាតិ ក្នុងការត្រួសត្រាយច្បាប់ សម្រាប់ទ្រព្យសម្បត្តិឌីជីថល។

នៅក្នុងសុន្ទរកថារបស់នាយករដ្ឋមន្ត្រីលោក ស្រី ថា ថាវីស៊ីន បានឲ្យដឹងថា ការប្រែក្លាយប្រទេសថៃ ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល នឹងមានឥទ្ធិពលលើហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសបទប្បញ្ញត្តិថ្មី ក្នុងគោលបំណងទាក់ទាញ មូលធនបរទេស និងអ្នកមានជំនាញខ្ពស់៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top