ព័ត៌មានអន្តរជាតិ

EU ប្រាប់ Meta ឲ្យដោះស្រាយ ការភ័យខ្លាច របស់អ្នកប្រើប្រាស់ ពាក់ព័ន្ធការ បង់ប្រាក់ឯកជនភាព

AFP

BRUSSELS ៖ អាជ្ញាធរការពារ អ្នកប្រើប្រាស់សហភាព អឺរ៉ុបបានប្រាប់ម្ចាស់ ក្រុមហ៊ុន Facebook គឺ Meta កាលពីថ្ងៃចន្ទ ឲ្យចាត់វិធានការ ដើម្បីធានាការភ័យខ្លាច របស់ក្រុមអ្នកប្រើប្រាស់ អឺរ៉ុបពាក់ព័ន្ធនឹង ការបង់ប្រាក់ថ្មីរបស់ខ្លួន ឬប្រឈមមុខនឹងវិធានការ បន្ថែមទៀត ។

កម្មវិធីនេះបានបើកដំណើរ ការកាលពីចុងឆ្នាំមុន ហើយប្រព័ន្ធបង់ ប្រាក់របស់ Meta មានន័យថា អ្នកប្រើប្រាស់ត្រូវបង់ប្រាក់ ដើម្បីចៀសវាងការ ប្រមូលទិន្នន័យ ឬយល់ព្រមចែករម្លែកទិន្នន័យឯកជន របស់ពួកគេជាមួយ Facebook និង Instagram ដើម្បីបន្តប្រើប្រាស់ វេទិកានេះទៀត ។

ក្រុមអ្នកប្រើប្រាស់អឺរ៉ុប រួមទាំងនៅប្រទេសបារាំង និង អេស្ប៉ាញ បានដាក់ពាក្យបណ្តឹង ទៅកាន់បណ្តាញអាជ្ញាធរ ការពារអ្នកប្រើប្រាស់ (CPC) ជុំវិញការបង់ប្រាក់ សម្រាប់ឯកជនភាព។ ឥឡូវនេះ អាជ្ញាធរការពារអ្នក ប្រើប្រាស់ ជាតិនៅអឺរ៉ុបបានផ្ញើលិខិតមួយទៅកាន់ក្រុមហ៊ុន Meta ដោយព្រមានការចេញ ផ្សាយរបស់ម៉ូដែលនេះ អាចត្រូវបានគេចាត់ទុកថា មិនយុត្តិធម៌ និងផ្ទុយពីសកម្មភាពនេះ។

ចំណែក Meta មានរយៈពេលរហូតដល់ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឆ្លើយតប ទៅនឹងលិខិតនេះ និងផ្តល់ដំណោះស្រាយរឿងនេះ ឲ្យបានលឿនបំផុត។ ចំពោះនិយតករសហភាពអឺរ៉ុប នៅគណៈកម្មការអឺរ៉ុប បានសម្របសម្រួល សកម្មភាពជាមួយបណ្តាញ CPC ។

គណៈកម្មការបាន និយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើ Meta មិនចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយ កង្វល់ដែលបានលើកឡើងនោះ អាជ្ញាធរ CPC អាចសម្រេចចិត្តចាត់វិធានការ អនុវត្ត រួមទាំងការដាក់ទណ្ឌកម្មផងដែរ។

Meta ប្រឈមមុខ នឹងការត្រួតពិនិត្យយ៉ាងខ្លាំងក្លា លើម៉ូដែលនេះ ចំពេលមានការព្រួយបារម្ភ អំពីឯកជនភាព របស់អ្នកប្រើប្រាស់ ។ កាលពីដើមខែនេះ និយតករសហភាព អឺរ៉ុបបានចោទប្រកាន់ Meta ពីបទបំពានច្បាប់ ប្រកួតប្រជែងថ្មី ជាមួយការបង់ប្រាក ដែលទីក្រុងប្រ៊ុចសែលបាននិយាយថា បង្ខំឲ្យមានជម្រើសគោលចំនួន ២ លើអ្នកប្រើប្រាស់៕

Most Popular

To Top