ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី Elon Musk ចំអកឱ្យមហាសេដ្ឋី George Soros និងហៅលោកស្រី Kamala Harris ថាអាយ៉ងបន្ទាប់

AFP

បរទេស ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX មហាសេដ្ឋី Elon Musk បានចំអកឱ្យមហាសេដ្ឋី George Soros និងកូនប្រុស របស់លោក ចំពោះការអនុម័តយ៉ាងឆាប់រហ័ស នូវអនុប្រធានាធិបតី Kamala Harris ជា “បេក្ខជនដែលមានសមត្ថភាពបំផុត ដែលយើងមាន” ដើម្បីជំនួសលោក Joe Biden ដែលបានធ្លាក់ចេញកាលពីថ្ងៃអាទិត្យ ពីការប្រណាំងប្រជែងតំណែង ប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីលោក Biden បានប្រកាសការសម្រេចចិត្ត មិនស្វែងរកការឈរឈ្មោះបោះឆ្នោតឡើងវិញ ក្នុងខែវិច្ឆិកា លោក Alex Soros កូនប្រុស របស់មហាសេដ្ឋីហិរញ្ញវត្ថុ George Soros និងជាអ្នកស្នងមរតកនៃអាណាចក្រសប្បុរសធម៌របស់ឪពុកលោក បានគាំទ្រភ្លាមៗចំពោះអនុប្រធានាធិបតី លោកស្រី Kamala Harris ដោយពណ៌នា លោកស្រីថាជា “អ្នកពេញលេញដ៏ល្អបំផុត” របស់គណបក្សប្រជាធិបតេយ្យក្នុងការយកឈ្នះ លោក Donald Trump ។

លោក Alex Soros បានសរសេរនៅក្នុងការបង្ហោះនៅលើ X (អតីត Twitter) ដោយភ្ជាប់រូបភាពរបស់លោកជាមួយលោកស្រីនHarris ថា “វាដល់ពេលហើយ សម្រាប់យើងទាំងអស់គ្នាដើម្បីរួបរួមគ្នាជុំវិញលោកស្រី Kamala Harris ហើយផ្តួល Donald Trump … រស់នៅឱ្យបានយូរ តាមក្តីស្រមៃរបស់អាមេរិក!” ។

លោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន X បានសរសេរជាការឆ្លើយតបថា “ខ្ញុំគ្រាន់តែចង់ថ្លែងអំណរគុណដល់ Alexander Soros ដែលមិនធ្វើឱ្យមនុស្សគ្រប់គ្នាមានការងឿងឆ្ងល់ថាអាយ៉ងបន្ទាប់នឹងក្លាយជានរណា” ។

លោក George Soros ក៏គាំទ្រលោកស្រី Harris ដោយផ្ទាល់ផងដែរ អ្នកនាំពាក្យរបស់គាត់បានប្រាប់កាសែត Wall Street Journal កាលពីថ្ងៃអាទិត្យ។ ក្នុងនាមជាអ្នកផ្តល់ជំនួយពីគណបក្សប្រជាធិបតេយ្យដ៏លេចធ្លោរបស់សហរដ្ឋអាមេរិក លោក George Soros បានផ្តល់ប្រាក់ប្រហែល ១២៨ លានដុល្លារដល់បេក្ខជន និងអង្គការនានាក្នុងអំឡុងពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងឆ្នាំ ២០២២ និងបានផ្តល់អំណោយចំនួន ៥ លានដុល្លារដល់គណៈកម្មាធិការ សកម្មភាពនយោបាយដ៏សំខាន់ដែលគាំទ្រលោក Biden មួយថ្ងៃបន្ទាប់ពីការជជែកដេញ ដោលរបស់ប្រធានាធិបតីប្រឆាំង នឹងលោក Donald Trump កាលពីខែមុន។

លោក Musk ពីមុន បានរិះគន់ មហាសេដ្ឋីហុងគ្រីសេរីនិយម George Soros ចំពោះការព្យាយាមរុះរើសង្គម ប្រកបដោយប្រសិទ្ធភាព ដោយធានាថាច្បាប់មិនត្រូវបានអនុវត្ត។ លោក Musk បាននិយាយក្នុងអំឡុងពេលផតឃែស្ថជាមួយលោក Joe Rogan កាលពីឆ្នាំមុន ដោយពន្យល់ថា ភាពគ្មានច្បាប់ទម្លាប់បច្ចុប្បន្នកំពុងញាំញីទីក្រុងអាមេរិកដូចជា San Francisco និង Los Angeles គឺជាលទ្ធផលដែល Soros គាំទ្រមេធាវីស្រុកដែល “បដិសេធមិនព្រម កាត់​ទោស​បទ​ឧក្រិដ្ឋ»៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top