ក្រុងប៉ារីស ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron និងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានអំពាវនាវកាលពីថ្ងៃចន្ទ ឲ្យមានបទឈប់បាញ់ជាសកល ក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនាពេលខាងមុខនៅទីក្រុងប៉ារីស។
ថ្លែងក្នុងពិធីបើកសម័យប្រជុំ IOC លើកទី ១៤២ នៅទីក្រុងប៉ារីស លោក Macron បានអំពាវនាវ ឲ្យមានបទឈប់បាញ់ក្នុងអំឡុង ពេលប្រកួតអូឡាំពិក នៅទីក្រុងប៉ារីស ។ ប្រមុខរដ្ឋបារាំងបានកត់សម្គាល់ថា ប្រទេសបារាំង កំពុងធ្វើការជាមួយ IOC ដើម្បីធ្វើឲ្យការប្រកួត នៅទីក្រុងប៉ារីសក្លាយជាពេលវេលានៃ សន្តិភាព ការពិត និងក្តីសង្ឃឹម ។ លោកបានប្រកាសថា ការប្រកួតនឹងចាប់ផ្តើម ហើយការពិតនឹងចាប់ផ្តើមដែរ។
ចំណែលប្រធាន Bach បានរំលឹកពីតម្លៃអូឡាំពិកថា សាមគ្គីភាព សមភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស សម្រាប់ទាំងអស់គ្នា ។
លោកបានមានប្រសាសន៍ថា យើងអាចគ្រប់គ្រងបានដើម្បីនាំពិភពលោកទាំងមូលមកជួបគ្នាដោយសន្តិភាព ដោយសំដៅទៅលើផ្ទាំងគំនូរ Olympic Truce Mural បានបង្កើតឡើងនៅភូមិអូឡាំពិកដោយអត្តពលិកមកពីជុំវិញពិភពលោក។
សេចក្តីសម្រេចស្តីពីការ អនុវត្ដបទប្បញ្ញត្តិអូឡាំពិក សម្រាប់កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកប៉ារីសឆ្នាំ២០២៤ ត្រូវបានអនុម័តជាផ្លូវការ ដោយអង្គការសហប្រជាជាតិ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយអំពាវនាវឲ្យគោរពច្បាប់អូឡាំពិក ចាប់ពី ៧ ថ្ងៃមុនការប្រកួតកីឡាអូឡាំពិក និងរហូតដល់ ៧ ថ្ងៃបន្ទាប់ពីការប្រកួតប៉ារ៉ាឡាំពិក ។
ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែកក្កដាដល់ថ្ងៃទី ១១ ខែសីហា ខណៈប៉ារ៉ាឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីសនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែសីហាដល់ថ្ងៃទី៨ ខែកញ្ញា ៕