រដ្ឋកាលីហ្វ័រញ៉ា ៖ យោងតាមមន្ត្រីក្នុងតំបន់ បានឲ្យដឹងថា ភ្លើងឆេះព្រៃលើផ្ទៃដីទំហំ ៥០០ ហិចតានៅ ក្រុង Riverside រដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមរិក ដោយបានឆេះផ្ទះ សម្តែងអស់ជាច្រើនខ្នង និងបណ្តាលឲ្យមានការ ខូចខាតសម្បតិ្ត អស់ទឹកប្រាក់ចំនួន ១០ លានដុល្លារ ត្រូវបានបង្កឡើងដោយកាំជ្រួច។
លោក Patricia Lock Dawson អភិបាល ក្រុង Riverside បានប្រកាសកាលពីល្ងាចថ្ងៃចន្ទ ក្នុងសន្និសីទសារព័ត៌មាន មួយថា រូបភាពតាមកាមេរ៉ាបានបង្ហាញពីជនសង្ស័យ ដែលរត់គេចពីតំបន់នោះ ដោយជិះយានជំនិះ ត្រូវបានត្រួតពិនិត្យ ដោយអ្នកស៊ើបអង្កេត។
ក្រុមមន្ត្រីបានបន្តថា អគ្គីភ័យ Hawarden បានចាប់ផ្តើម កាលពីថ្ងៃអាទិត្យដោយបានបំផ្លាញផ្ទះចំនួន ៦ ខ្នង និងបានធ្វើឲ្យខូចខាតចំនួន ៧កន្លែងផ្សេងទៀត ប្រហែលជាអស់ទឹកប្រាក់ ១ លានដុល្លារបន្ថែមទៀតផងដែរ។
លោក Lock Dawson បានបន្ថែមថា ភ្លើងឆេះព្រៃលើកនេះ បានធ្វើឲ្យការខាត បង់មិនមែនត្រឹមតែផ្នែកហិរញ្ញវត្ថុទេ និងធ្វើឲ្យគ្រួសារនីមួយៗ បានបាត់បង់ផ្ទះសម្បែង ព្រមទាំងបង្កឲ្យមាន ការចងចាំដ៏ឈឺចាប់ ចំពោះការបាត់បង់ ទ្រព្យសម្បត្តិរបស់ពួកគេ ។ យើងនឹងកាត់ទោស អ្នកដែលទទួលខុសត្រូវ ចំពោះឧប្បត្តិហេតុនេះ។
នេះបើយោង តាមមជ្ឈមណ្ឌលជាតិអន្តរកម្មជាតិ បាននិយាយថា ភ្លើង Hawarden គឺជាភ្លើងឆេះព្រៃដ៏ធំមួយ ក្នុងចំណោមភ្លើងឆេះព្រៃធំជាងចំនួន ៦០ ដង ដែលឆេះនៅទូទាំងសហរដ្ឋអាមេរិកលើជិត ៨០០,០០០ ហិចតាបានឆេះ។ ភ្លើងឆេះព្រៃចំនួន ២០ ដង កំពុងឆេះនៅរដ្ឋ Oregon និងភ្លើងឆេះព្រៃ ១២ ដងនៅរដ្ឋ California៕