អ៊ីស្រាអែល ៖ អ្នកបុរាណវត្ថុវិទូអ៊ីស្រាអែល បានរកឃើញទីតាំង សំណង់អាគារបុរាណ ដ៏ធំអស្ចារ្យមានអាយុកកាស ៣០០០ ឆ្នាំក្នុងក្រុងយេរូសាឡឹម បានរៀបរាប់ទីតាំងមួយនោះ តាមព្រះគម្ពីរបរិសុទ្ធ របស់សាសនាគ្រិស្ទ ដែលបានមាន ជំនឿលើព្រះយេស៊ូវ។
អ្នកបុរាណវត្ថុវិទូ បានរកឃើញអាគារបុរាណមួយ នេះត្រូវបានសាង សង់ឡើងជាង ៣០០០ ឆ្នាំមុននៅទីក្រុងដាវីឌ ត្រូវបានគេចាត់ទុកថា ជាទីក្រុងចំណាស់បំផុត មួយក្នុងប្រវត្តិសាស្ត្រ ហើយជឿថា ជាកន្លែងកំណើត របស់ព្រះយេស៊ូវ នាសម័យកាលនោះ។
អស់រយៈពេល ១៥០ ឆ្នាំមកហើយ អ្នកស្រាវជ្រាវបានធ្វើការបង្ហាញថា ទីក្រុងនេះត្រូវបានបែងចែកជា២ផ្នែក ដូចដែលបានពិពណ៌នា ក្នុងព្រះគម្ពីរសាសនាគ្រិស្ទ ហើយឥឡូវនេះពួកគេ បានរកឃើញ ប្រឡាយទឹកដែលបំបែក តំបន់លំនៅដ្ឋាន ភាគខាងត្បូងពីទីក្រុងខាងលើ នៅភាគខាងជើង។
ប្រឡាយទឹកនេះមាន ជម្រៅប្រហែល ៣០ ហ្វីត និងទទឹងជិត ១០០ ហ្វីតជាមួយនឹងច្រាំងថ្មចោទកាត់កែងនៅសង្ខាង ធ្វើឲ្យវាមិនអាចហូរ ទៅណាបានឡើយ ។ ក្រុមការងារបាននិយាយថា ការរកឃើញ បានបញ្ជាក់ថា ប្រឡាយទឹកត្រូវ បានបង្កើតឡើងក្នុងកំឡុងយុគ សម័យរយៈពេលដូចគ្នា ដូចដែលសៀវភៅកំណត់ត្រារបស់ស្តេច និងសៀវភៅកំណត់ត្រា លោកសាំយូអែល ត្រូវបានសរសេរដើម្បីពិពណ៌នាអំពីទីក្រុងដាវីឌត្រូវបានបំបែកទៅជាក្រុង Ophel និងក្រុង Millo ទៀត។
អ្នកស្រាវជ្រាវនៅ សមាគមវត្ថុបុរាណ អ៊ីស្រាអែល (IAA) បាននិយាយថា ការរកឃើញដ៏អស្ចារ្យ មួយធ្វើឲ្យមានការ ពិភាក្សាជាថ្មី អំពីពាក្យពីអក្សរសិល្ប៍ព្រះគម្ពីរ ដោយសំដៅទៅលើសណ្ឋានដីនៃក្រុងយេរូសាឡឹម ដូចជាក្រុង Ophel និងក្រុង Millo ដែរ។ ក្រុង Ophel និងក្រុង Millo ជាពាក្យដែលប្រើក្នុងបទ គម្ពីរបរិសុទ្ធ ក្នុងការពិពណ៌នា ផ្នែកផ្សេងៗនៃទីក្រុងដាវីឌ ៕
