ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជំនាញសត្វល្អិត រកឃើញសត្វមេអំបៅញី ដ៏ធំមួយក្បាល នៅភាគខាងត្បូង ប្រទេសចិន

ចិន ៖ ក្រុមអ្នកជំនាញខាងកាយវិទ្យា បានប្រាប់ឲ្យដឹងថា សត្វមេអំបៅញីយក្សមួយក្បាល ដ៏ធំបំផុត របស់ពិភពលោក ដែលមានឈ្មោះថា Attacus atlas ត្រូវបានគេរកឃើញនៅទីក្រុង Hezhou ក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន។

សត្វប្រភេទនេះបានបង្ហាញវត្តមាន នៅពេលក្រុមអ្នកជំនាញ ខាងកាយវិទ្យាមកពីសាកលវិទ្យាល័យ Guangxi Normal ក្នុងអំឡុងពេលការអង្កេតភាពចម្រុះរបស់សត្វល្អិតក្នុងតំបន់ Guangxi Daguishan Crocodile Lizard National Nature Reserve។

សាស្ត្រាចារ្យ Deng Wei’an មកពីមហាវិទ្យាល័យ វិទ្យាសាស្ត្រជីវិត នៃសាកលវិទ្យាល័យ បាននិយាយថា សត្វមេអំបៅញី យក្ស មួយក្បាលនេះ មានស្លាបប្រវែង ២៣ សង់ទីម៉ែត្រ ហើយប្រភេទសត្វនេះ ត្រូវបានកំណត់ អត្តសញ្ញាណ ដោយសាស្ត្រាចារ្យ Jia Fenghai ជាអ្នកជំនាញខាងសត្វមេអំបៅ។

លោក Deng បានបន្តថា សត្វមេអំបៅជាង ១៥០,០០០ ប្រភេទនៅទូទាំង ពិភពលោក ក្នុងនោះមានជាង ៧,០០០ ប្រភេទត្រូវបានកត់ត្រា នៅប្រទេសចិន និង ជាង ១,០០០ ប្រភេទនៅខេត្ត Guangxi ពីព្រោះខេត្ត Guangxi ជាខេត្តមួយ ដែលសម្បូរ ទៅដោយប្រភេទ សត្វមេអំបៅប្លែកៗជាច្រើន។

សត្វមេអំបៅ Attacus atlas ត្រូវបានគេស្គាល់ជាទូទៅថា សត្វមេអំបៅ Atlas អាចមានស្លាបប្រវែង ៣០ សង់ទីម៉ែត្រ និងទំហំស្លាបជិត ៤០០ សង់ទីម៉ែត្រការ៉េ ដែលបង្ហាញពីតំបន់ថ្លា រាងត្រីកោណលេច ធ្លោទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ ។
សសត្វមេអំបៅ Atlas ភាគច្រើនរស់នៅក្នុងប្រទេស និងតំបន់អាស៊ីអាគ្នេយ៍មួយ ចំនួននៅប្រទេសចិន ដូចជាខេត្ត Guangxi និងខេត្ត Guangdong និង Fujian ជាដើម ៕

Most Popular

To Top