ព័ត៌មានអន្តរជាតិ

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី ៖ ការប្រើប្រាស់គ្រឿងស្រវឹង និងជក់បារីនៅរុស្ស៊ីថយ ចុះស្ទើរតែពាក់កណ្តាល ចាប់តាំងពីឆ្នាំ ២០០៩

RT News

រុស្ស៊ី ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ប្រទេសរុស្ស៊ី Tatyana Golikova បានប្រាប់វេទិកាសុខភាព សង្គមកាលពីថ្ងៃពុធថា ការប្រើប្រាស់គ្រឿងស្រវឹង និងអ្នកជក់បារីប្រចាំឆ្នាំ របស់ប្រជានជាប្រទេសរុស្ស៊ី បានថយចុះយ៉ាងខ្លាំងក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ ។

លោកស្រីឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៩ ការទទួលទានគ្រឿងស្រវឹងក្នុងប្រទេសបានធ្លាក់ចុះពី ១៤ ទៅ ៨ លីត្រក្នុងមនុស្សម្នាក់ ចំណែកអ្នកជក់បារី ក្នុងចំណោមប្រជាជនរុស្ស៊ី បានធ្លាក់ចុះពី ៤០ភាគរយ ទៅ ១៩ភាគរយ ។

លោកស្រីឧបនាយករដ្ឋមន្ត្រី Golikova បានបន្តថា យើងបានចាប់ផ្តើមនិយាយ អំពីភាពចាំបាច់ជាមូលដ្ឋានដើម្បីផ្លាស់ប្តូរ របៀបរស់នៅរបស់យើង ក្នុងក្របខណ្ឌនៃគម្រោងជាតិស្តីពីសុខភាព នៅពេលយើងចាប់ផ្តើម ការទទួលទានគ្រឿងស្រវឹង គឺស្ទើរតែ ១៤ លីត្រក្នុងមនុស្សម្នាក់ៗ ឥឡូវនេះធ្លាក់មកត្រឹម ៨ លីត្រតែប៉ុណ្ណោះ ។
លោកស្រីបានបន្ថែមថា ការជក់បារីបានរីករាលដាល ស្មើនឹងជិត ៤០ភាគរយ នៃចំនួន ប្រជាជនពេញវ័យ ឥឡូវនេះវានៅ សល់តិចជាង ១៩ ភាគរយ រួមទាំងបារីអេឡិចត្រូនិច។

អតីតរដ្ឋមន្ត្រីសុខាភិបាល បានកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០០៩ មក អាជ្ញាធរក្នុងប្រទេសបាន នឹងកំពុងបង្កើតមណ្ឌល សុខភាព និងការិយាល័យប្រឹក្សា សម្រាប់ការថែទាំបង្ការ ។ យុទ្ធនាការព័ត៌មាន និងការងារជាមួយប្រជាជន ត្រូវបានចាប់ផ្តើម។

លោកស្រី Golikova បានបន្ថែមថា បង្អែម ប៉ាស្តា និងស្ករពីមុន បានយកឈ្នះលើគំរូអាហារ បានជ្រើសរើស របស់ជនជាតិរុស្ស៊ី ដែលធ្លាប់ទទួល ទានបន្លែ និងផ្លែឈើតិចជាងមុន ។ លោកស្រីបានស្នើថា ជម្រើសនៃគំរូបែបនេះ គឺទាក់ទង ដោយផ្ទាល់ទៅនឹង កម្រិតជីវភាពរស់នៅ ៕

Most Popular

To Top