ព័ត៌មានអន្តរជាតិ

សមាជិកសភា អាមេរិក អំពាវនាវឲ្យ Meta របស់លោក Mark Zuckerberg ពន្យារពេលការបិទកម្មវិធី CrowdTangle

វ៉ាស៊ីនតោន ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា សមាជិកសភាអាមេរិក បានសម្តែងការព្រួយបារម្ភ លើការសម្រេចចិត្តរបស់ Meta នៃការបិទ CrowdTangle ជាឧបករណ៍ឌីជីថល ដែលមានសារសំខាន់ ក្នុងការត្រួតពិនិត្យព៏ត៌មាន មិនពិត នៃការបោះឆ្នោតដ៏សំខាន់មួយ ។

ក្រុមហ៊ុន Palo Alto បាននិយាយថា CrowdTangle នឹងមិនមាននៅក្រោយថ្ងៃទី ១៤ ខែសីហាឡើយ ពោលគឺតិចជាង ៣ ខែ មុនសហរដ្ឋអាមេរិក ធ្វើការបោះឆ្នោតជាផ្លូវការ ។ ចំណែក Meta គ្រោងនឹងជំនួសវាដោយឧបករណ៍ថ្មី ដែលអ្នកស្រាវជ្រាវនិយាយថា កម្មវិធីនេះនៅខ្វះមុខងារដូចគ្នា ហើយស្ថាប័នព័ត៌មាន ជាច្រើននឹងមិនអាចចូលប្រើបានទេ ។

ក្រុមសមាជិកសភា ទ្វេភាគីបានសរសេរលិខិតមួយ ទៅកាន់នាយកប្រតិបត្តិ Mark Zuckerberg ថា ពួក យើងមានការព្រួយបារម្ភអំពីផែនការ ដែលបានប្រកាស របស់ Meta ដើម្បីបញ្ចប់ការប្រើប្រាស់ ឧបករណ៍តម្លាភាពដ៏មានអានុភាព។ យើងជំរុញឲ្យ Meta ជាអប្បបរមា ពន្យារពេលផែនការនេះ សម្រាប់រយៈពេល ៦ ខែ និងផ្តល់ព័ត៌មាន បន្ថែមអំពីផែនការ ព្រមទំាងការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីធានាឲ្យមានតម្លាភាព គ្រប់គ្រាន់សម្រាប់ការស្រាវជ្រាវ ឯករាជ្យនាពេលខាងមុខ។

CrowdTangle គឺជាអ្នកផ្លាស់ប្តូរ ការប្រកួតប្រជែងអស់ជាច្រើនឆ្នាំ ដោយផ្តល់ជូនអ្នកស្រាវជ្រាវ និងអ្នកសារព័ត៌មាននូវតម្លាភាព ក្នុងពេលវេលាជាក់ស្តែងដ៏សំខាន់ ក្នុងការរីករាលដាល នៃព័ត៌មានមិនពិត និងការនិយាយស្អប់នៅលើវេទិកាដែលគ្រប់គ្រងដោយ Meta ដ៏មានឥទ្ធិពល រួមទាំង Facebook និង Instagram ផងដែរ ៕

AFP

Most Popular

To Top