បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រុម Hacker របស់កូរ៉េខាង ជើងមួយ ក្រុមបានធ្វើការកំណត់គោលដៅ ដល់អង្គការជុំវិញពិភពលោក ដើម្បីលួចព័ត៌មានរសើប និងចាត់ថ្នាក់ព័ត៌មាន ទាំងនោះផងដែរ។
ការអះអាងនេះត្រូវបានធ្វើឡើង និងព្រមានដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់អង់គ្លេស អាមេរិក និងកូរ៉េខាងត្បូងបានអះអាង នៅក្នុងទីប្រឹក្សារួមមួយកាលពីពេលថ្មីៗនេះ ។
អង្គភាពនៅលោកខាង លិចទាំងនោះរួមមានថែមទាំងភ្នាក់ងារ សន្តិសុខតាម អ៊ីនធឺណិតជាតិ (NCSC) ដែលជាផ្នែកមួយ នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ GCHQ របស់អង់គ្លេស រួមជាមួយ FBI អាមេរិក NSA និងមន្ទីរប៉ង់តាហ្គោន ក៏ដូចជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ និងប៉ូលិសកូរ៉េខាងត្បូងផងដែរ។
យោងតាមការប្រកាសបានឲ្យដឹងទៀតថា ក្រុមhackersដែលហៅឈ្មោះថា Andariel បានព្យាយាមដាក់គោលដៅរបស់ខ្លួនតាមភ្នាក់ងារការពារជាតិ ទីភ្នាក់ងារអវកាស ទីភ្នាក់ងារនុយក្លេអ៊ែ និងវិស្វកម្ម នៅក្នុងប្រទេសកូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហើយក្រុមនេះលួចចូលទិន្នន័យ របស់មន្ទីរពេទ្យ និងអង្គការថែទាំសុខភាពក្នុងសហរដ្ឋអាមេរិក ដើម្បីជំរិតយកលុយ ដើម្បីផ្តល់មូលនិធិដល់ចារកម្មបន្ថែមទៀតដែរនាពេលកន្លងមក៕
ប្រែសម្រួល៖ស៊ុនលី