ចិន ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា ជាមួយនឹងការរៀបចំឆាក និងលើកតម្កើងកីឡាអូឡាំពិក គណៈប្រតិភូចិននឹងចេញទៅបង្ហាញ សមត្ថភាពអត្តពលិក របស់ពួកគេនៅទីក្រុងប៉ារីស ស្របពេលដែលការ លើកកម្ពស់មិត្តភាព សាមគ្គីភាព និងសុច្ចរិតភាពនៅសាលកីឡា ។
គណៈប្រតិភូកីឡាអូឡាំពិកចិន ចំនួន៧១៦ នាក់ រួមទាំងអត្តពលិកចំនួន ៤០៥ នាក់ ត្រូវបានចាប់ផ្តើមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍មេដាយចំនួន ២៣៦ លើប្រភេទកីឡាចំនួន ៣០ នៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤ ដែលបើកនៅថ្ងៃសុក្រក្នុងរដ្ឋធានី ប្រទេសបារាំង និងបិទនៅថ្ងៃទី ១១ ខែសីហា ។
Paris Games នឹងធ្វើជាម្ចាស់ផ្ទះ នៃគណៈប្រតិភូចិនដ៏ធំបំផុត ទាំងចំនួន និងច្រើនប្រភេទក្នុងព្រឹត្តិការណ៍អូឡាំពិក ដែលធ្វើឡើងនៅខាងក្រៅ ប្រទេសចិន។ ចាប់តាំងពីប្រទេសចិន បានបង្ហាញខ្លួនជាលើកដំបូង នៃការប្រកួតកីឡា Los Angeles ឆ្នាំ ១៩៨៤ ប្រទេសនេះបានឈ្នះមេដាយមាស សរុប ២៦៣ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ។
ក្រុមកីឡាករចិនចូលរួមប្រកួត នៅទីក្រុងប៉ារីស មានទំនុកចិត្តលើការសម្តែង ប្រកបដោយផលិតភាពមួយផ្សេងទៀត ដោយមេដាយភាគច្រើនរបស់ខ្លួន បានមកពីកីឡាទាំង៦ ដូចជា វាយកូនឃ្លីលើតុ វាយសី កាយសម្ព័ន្ធ បាញ់ប្រហារ លើកទម្ងន់ និងលោតទឹក ។ កីឡាទាំង៦ឈ្នះមេដាយមាសអូឡាំពិកចំនួន ១៩២គ្រឿងក្នុងរយៈពេល ៤ ទសវត្សរ៍ចុងក្រោយនេះ ៕