ព័ត៌មានអន្តរជាតិ

ផ្កាយរណបការពារបរិស្ថាន ចំនួន ២ របស់ប្រទេសចិន ត្រូវបានដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ

ចិន៖រដ្ឋបាលអវកាសជាតិចិន បាននិយាយថា ប្រទេសចិន បាន ចាប់ផ្តើមប្រតិបត្តិការ ជាផ្លូវការនៃផ្កាយរណប ការពារបរិស្ថានកម្រិត ខ្ពស់ចំនួន ២ កាលពីថ្ងៃព្រហស្បតិ៍ដើម្បីត្រួតពិនិត្យការបំពុលបរិយាកាស ឧស្ម័នផ្ទះកញ្ចក់ និងព្រៃឈើក្នុងចំណោមគោលដៅ ត្រួតពិនិត្យដ៏សំខាន់ៗ ក្នុងការការពារបរិស្ថាន ផដែនដី នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រ China Daily។

លោក Meng Lingjie នាយកមជ្ឈមណ្ឌលអង្កេត និងទិន្នន័យផែនដីរបស់ CNSA បាននិយាយក្រោយពិធីថា ផ្កាយរណបការពារបរិស្ថាន កម្រិតខ្ពស់ចំនួន ២នេះតំណាងឲ្យការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលចិន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាអវកាស ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹង ប្រែងការពារបរិស្ថានសកល ហើយពួកវាមានសមត្ថភាព លំដាប់ពិភពលោក។

លោកបានបន្តថា  ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ពួកគេបានឆ្លងកាត់ការ សាកល្បងដំណើរការ ក្នុងគន្លងដ៏ទូលំទូលាយ និងបានចូលរួមក្នុងប្រតិបត្តិការសាកល្បង ។ សេវាកម្មរបស់ពួកគេបានធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាព និងភាពត្រឹមត្រូវនៃការវាស់ស្ទង់កាបូនិក ព្រមទាំងធ្វើការជំរុញ ដល់ការឡើងដល់កំពូលកាបូន និងកិច្ចខិតខំប្រឹងប្រែង អព្យាក្រឹតភាពរបស់ប្រទេស។

ផ្កាយរណប Carbon Inventory Satellite ដាក់ឈ្មោះ តាម Goumang ដែលជាព្រះនៃព្រៃឈើ និទាឃរដូវ និងទិសបូព៌ាក្នុងទេវកថាចិនបុរាណ ត្រូវបានបាញ់បង្ហោះ នៅខែសីហា ឆ្នាំ ២០២២ ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ខេត្ត Shanxi ភាគខាងជើងប្រទេសចិន ៕

Most Popular

To Top