កូរ៉េខាងត្បូង ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំ យ៉ាងអន្ទះសារ ចំពោះការផ្លាស់ប្តូររូបរាងរបស់តារាចម្រៀងកូរ៉េខាងត្បូង នាង Park Bom ខណៈនាងត្រៀមវិលត្រឡប់មកវិញ ជាមួយក្រុមតារាចម្រៀងស្រី កូរ៉េខាងត្បូង 2NE1។
អ្នកនិយមលេងអ៊ីនធើណេត បានកត់សម្គាល់ឃើញការ ផ្លាស់ប្តូររូបរាងរបស់នាង Park Bom យ៉ាងឆាប់រហ័ស ដោយមានមតិជាច្រើនថា នាងហាក់ដូចជាទទួល បានភាពស្រស់ស្អាត ដែលនាងមានក្នុងអំឡុងឆ្នាំសកម្មរបស់ 2NE1 ។ កាលពីមុន នាង Park Bom ត្រូវបានអ្នកគាំទ្រ កោតសរសើរចំពោះជើងតូចស្រឡូន និងរូបរាងកាយដ៏ល្អឥតខ្ចោះរបស់នាង។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការឡើងទម្ងន់ដ៏ គួរឲ្យកត់សម្គាល់របស់នាង Park Bom បានបង្កឲ្យមានពាក្យចចាមអារ៉ាមអំពីសុខភាពរបស់នាង និងការរំពឹងទុកថា ដោយសារតែនាងញ៉ាំច្រើនពេកបណ្តាល មកពីភាពតានតឹង។ យ៉ាងណាមិញ នាងបានធានាដល់អ្នកគាំទ្រ ដោយការសម្រកទម្ងន់ ដោយជោគជ័យតាមរយៈការតមអាហារ។
ការសម្រកទម្ងន់ និងការមើល ឃើញរបស់នាង Park Bom បានក្លាយជាប្រធានបទក្តៅ ក្នុងចំណោមអ្នកនិយមលេង អ៊ីនធើណេត។ ឥឡូវនេះ ជាមួយនឹងរូបរាងស្ដើង របស់នាងបានបង្ហាញឲ្យឃើញ មានការចាប់អារម្មណ៍ និងរំភើបកាន់តែខ្លាំងឡើង អំពីរបៀបដែលនាង នឹងបង្ហាញខ្លួននៅលើឆាកវិលត្រឡប់របស់ 2NE1 ។
ទន្ទឹមនឹងនេះ ក្រុម 2NE1 គ្រោងនឹងប្រារព្ធខួបលើកទី ១៥ របស់ពួកគេជាមួយ នឹងការត្រឡប់មកវិញនូវក្រុមពេញលេញ ។ ពួកគេនឹងធ្វើការប្រគំ តន្ត្រីទោលនៅសាលអូឡាំពិក ក្នុងឧទ្យានអូឡាំពិកទីក្រុងសេអ៊ូលនៅថ្ងៃទី ៥ និងទី ៦ ខែតុលា៕