ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីចំណាត់ថ្នាក់លេខ ៣ លើពិភពលោកជនជាតិបារាំង លោក Bernard Arnault បានខាត់បង់ទឹកប្រាក់អស់ ១៩.២ ពាន់លានដុល្លារ

VN Express

បារាំង៖យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទឹកប្រាក់របស់មហាសេដ្ឋី ចំណាត់ថ្នាក់លេខ ៣ លើពិភពលោក ជនជាតិបារាំង លោក Bernard Arnault ដែលជាប្រធានក្រុមហ៊ុន LVMH បានធ្លាក់ចុះ ៩ ភាគរយ មកសល់ត្រឹមតែ ១៨៨ ពាន់លានដុល្លារ ចំពេលមានការធ្លាក់ចុះនៃការលក់ទីផ្សារប្រទេសចិន។

នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បាននិយាយថា នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន LVMH បានខាត់បង់ទឹកប្រាក់ សុទ្ធអស់ចំនួន ១៩.២ ពាន់លានដុល្លារ  ។ នាពេលបច្ចុប្បន្ននេះ លោកជាមហាសេដ្ឋី ចំណាត់ថ្នាក់លេខ ៣ លើពិភពលោក បន្ទាប់ពីលោក Elon Musk នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្ត Tesla និងលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុនលក់រាយតាមអ៊ីនធើណេត Amazon ។

ភាគហ៊ុន LVHM បានធ្លាក់ចុះ ១៤ ភាគរយក្នុង រយៈពេល ៦ ខែចុងក្រោយនេះ ដោយសារតម្រូវការទីផ្សាបាន ធ្លាក់ចុះយ៉ាងខ្លាំងក្នុងវិស័យទំនិញប្រណីតនាពេលបច្ចុប្បន្ន ជាពិសេសប្រទេសចិនតែម្តង។ ក្រុមហ៊ុនបានប្រកាសពីកំណើន ប្រាក់ចំណូល ១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅត្រីមាសទី ២ ដែលធ្លាក់ចុះតិចជាងការ ប៉ាន់ស្មានរបស់អ្នកវិភាគ។

ទីផ្សារអាស៊ី មិនរាប់បញ្ចូលប្រទេសជប៉ុន ក្រុមហ៊ុន LVHM បានឃើញថា ប្រាក់ចំណូលពីមួយឆ្នាំទៅមួយឆ្នាំបានធ្លាក់ចុះ ១០ ភាគរយក្នុងរយៈពេល ៦ ខែដំបូង។ ម៉ាកយីហោប្រណីតផ្សេងទៀតដូចជា Burberry  Richemont និង Kering ក៏កំពុងប្រឈមមុខនឹងបញ្ហាក្នុងការលក់លើទីផ្សារផងដែរ។

ក្រុមហ៊ុន LVMH ជាក្រុមហ៊ុនប្រណីតធំជាងគេលើពិភពលោក ហើយក្រុមហ៊ុននេះគ្រប់គ្រងម៉ាកសម្លៀកបំពាក់ និងគ្រឿងសម្អាងចំនួន ៧០ ដូចជា Sephora, Tiffany & Co, Givenchy, Christian Dior, Dom Perignon និង Moët Hennessy៕

Most Popular

To Top