អង់គ្លេស ៖ ការស្រាវជ្រាវថ្មីមួយ បានរកឃើញថា ក្មេងជំទង់ដែលចូលចិត្តប្រើប្រាស់ ទូរស័ព្ទប្រភេទស្មាតហ្វូន នឹងធ្វើឲ្យពួកគេមានបញ្ហា ទៅលើផ្នែកស្មារតីដូចជា ការភ័យស្លន់ស្លោ ការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ការគេងមិនលក់ ការពិបាក ក្នុងការគ្រប់គ្រងពេលវេលា និងបង្កបង្អាក់សកម្មភាព ដ៏មានអត្ថន័យផ្សេងទៀត ច្រើនជាងអ្នកមិនប្រើប្រាស់ស្មាតហ្វូន យោងតាមការចេញ ផ្សាយពីគេហទំព័រ sky។
នេះបើយោងតាមអ្នកស្រាវជ្រាវ នៅមហាវិទ្យាល័យ King’s College London ពីមនុស្សវ័យក្មេងបាននិយាយថា ពួកគេមានបញ្ហាក្នុងការប្រើប្រាស់ស្មាតហ្វូន ដែលជាគំរូនៃអាកប្បកិរិយាស្រដៀងនឹងការញៀននោះ ដោយបង្ហាញពីរោគសញ្ញានៃការថប់បារម្ភ ២ ដងបើធៀបនឹងអ្នកមិនប្រើប្រាស់ ។
ការសិក្សាបានរកឃើញថា ការប្រើប្រាស់បានរងផលប៉ះពាល់ដល់មនុស្សវ័យជំទង់មួយចំនួនតូច ហើយទោះបីជាវាមិនសូវខ្លាំងជាងការញៀនក៏ដោយ អ្នកស្រាវជ្រាវជឿថា ក្នុងពេលឆាប់ៗនេះអាចមានភស្តុតាងគ្រប់គ្រាន់សម្រាប់គ្រូពេទ្យដើម្បីទទួលស្គាល់ថា វាជារឿងមួយ។
ប្រហែល ៤៤ ភាគរយនៃក្មេងអាយុពី ១៣ ទៅ ១៦ ឆ្នាំមានបញ្ហាក្នុងការប្រើប្រាស់ឧបករណ៍ របស់ពួកគេបានរាយការណ៍ពីរោគសញ្ញា នៃការថប់បារម្ភធៀបនឹង ២៦.៤ភាគរយ មិនប្រើប្រាស់ ខណៈប្រហែល ៥៦ភាគរយនៃកុមារអាយុ ១៣-១៦ ឆ្នាំ មានបញ្ហាក្នុងការប្រើប្រាស់ មានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តធៀបនឹង ៣៥.៨ភាគរយ មិនប្រើប្រាស់ដូចគ្នា។
អ្នកស្រាវជ្រាវបានរកឃើញថា ការប្រើប្រាស់ TikTok និង Instagram ខ្ពស់ជាងក្នុងចំណោមក្មេងអាយុពី ១៦ ទៅ ១៨ ឆ្នាំជាមួយនឹងការប្រើប្រាស់ស្មាតហ្វូន ដែលមានបញ្ហា ប៉ុន្តែការប្រើប្រាស់ WhatsApp ការលេងហ្គេម និងការប្រើប្រាស់អ៊ីនធើណេត ជាទូទៅគឺដូចគ្នារវាងក្រុមទាំង ២ ៕