ព័ត៌មានអន្តរជាតិ

Update៖ មេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh នៅរដ្ឋធានីតហេរ៉ង់ ប្រទេសអ៊ីរ៉ង់ ត្រូវបានសម្លាប់

AFP

គែរ ៖ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានឲ្យដឹងថា លោក  Ismail Haniyeh មេដឹកនាំក្រុមហាម៉ាស់ ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី តេហរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានដាក់ថា បក្សពួកបានកាន់ទុក្ខ ចំពោះការស្លាប់របស់លោក Haniyeh ដែលក្រុមនេះបាននិយាយថា ត្រូវបានសម្លាប់នៅក្នុង “ការវាយឆ្មក់របស់ក្រុម Zionist ដែលបានក្បត់ហើយធ្វើការវាយប្រហារ មកលើគេហដ្ឋានរបស់គាត់ក្នុងទីក្រុងតេហរ៉ង់” ។

គួររំលឹកថា លោក Haniyeh ស្ថិតនៅក្នុងទីក្រុង តេហរ៉ង់ ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian កាលពីថ្ងៃអង្គារ ។

ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានឲ្យដឹងថា លោក Haniyeh ត្រូវបានសម្លាប់រួមជាមួយអង្គរក្សម្នាក់របស់គាត់ផងដែរ ។

សេចក្តីថ្លែងការណ៍មួយរបស់កងឆ្មាំ បដិវត្តឥស្លាមបានឲ្យដឹងថា “ភូមិគ្រឹះរបស់លោក Ismail Haniyeh ប្រធានការិយាល័យនយោបាយ នៃក្រុមតស៊ូឥស្លាមហាម៉ាស់ ត្រូវបានវាយប្រហារ ដែលស្ថិតនៅទីក្រុង តេហរ៉ង់ ហើយជាលទ្ធផល នៃឧប្បត្តិហេតុនេះ គាត់និងអង្គរក្សម្នាក់ របស់គាត់ត្រូវបានស្លាប់”  គេហទំព័រព័ត៌មាន Sepah បានផ្សាយឲ្យដឹងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top