កាណាដា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Daily Mail បានប្រាប់ឲ្យដឹងថា អ្នកវិទ្យាសាស្ត្រ បានរកឃើញទ្វីប ដែលបាត់បង់ខ្លួននៅតំបន់ដ៏ជ្រៅបំផុត នៃភាគខាងត្បូង នៃមហាសមុទ្រអាកទិក ដែលបានបង្កើតឡើងកាលពី ៦០ លានឆ្នាំមុន។
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Derby របស់ចក្រភពអង់គ្លេសបានប្រទះឃើញដោយចៃដន្យនូវផ្ទៃដីទំហំ ២៥០ ម៉ាយនៅក្រោមច្រកសមុទ្រ Davis ចន្លោះប្រទេសកាណាដា និងហ្គ្រីនឡែន ខណៈអ្នកស្រាវជ្រាវកំពុងសិក្សាពីចលនានៃបន្ទះប្លាកែតរបស់តំបន់នោះ។
អ្នកស្រាវជ្រាវបានពន្យល់ថា ទ្វីបប្រូតូ-មីក្រូ Davis ជាតំបន់តេតូនិចត្រូវបានបំបែកចេញពីទ្វីបមួយ ត្រូវបានបង្កើតឡើងតាមរយៈការប្រេះ និងការរីករាលដាលនៃបាតសមុទ្ររវាង ហ្គ្រីនឡែន និងអាមេរិកខាងជើង។ ក្រុមនេះបានពន្យល់ពីទ្វីបប្រូតូ-មីក្រូដែលបានបំបែកចេញពីហ្គ្រីនឡែន បន្ទាប់ពីផែនដីរវាងប្រទេស និងកាណាដាបានបំបែកជា ២ ប្រហែល ១១៨ លានឆ្នាំមុន។
លោកវេជ្ជបណ្ឌិត Jordan Phethean បានប្រាប់ Phys.org ថា ការប្រេះ និងការបង្កើតមីក្រូទ្វីប គឺពិតជាបាតុភូតដែលកំពុងបន្តជាមួយនឹងរាល់ការរញ្ជួយដី យើងប្រហែលជាកំពុងធ្វើការឆ្ពោះ ទៅរកការបំបែកមីក្រូទ្វីបបន្ទាប់។ គោលបំណងនៃការងាររបស់យើង ដើម្បីយល់ពីការបង្កើតរបស់ពួកគេ ឲ្យបានគ្រប់គ្រាន់ដើម្បីទស្សន៍ទាយការ វិវត្តន៍នាពេលអនាគត។
ក្រុមអ្នកស្រាវជ្រាវ បានកំណត់អត្តសញ្ញាណមីក្រូទ្វីបថ្មីនេះ ដោយប្រើការរួមបញ្ចូលគ្នានៃទិន្នន័យកម្រាស់សម្បកពីផែនទីទំនាញ ទិន្នន័យឆ្លុះបញ្ចាំង ពីការរញ្ជួយដី និងការធ្វើគំរូបន្ទះស្រទាប់។ ផែនទីទំនាញមានព័ត៌មានអំពីដង់ស៊ីតេថ្ម និងជម្រៅ ព្រមទាំងការចែកចាយនៃថ្មប្រភពមិនប្រក្រតី។
លោកវេជ្ជបណ្ឌិត Jordan Phethean បានបន្តថា ក្រុមការងារបានផ្តោតលើរបៀប ដែលភាពមិនប្រក្រតី នៃសម្បកផែនដី ត្រូវបានបង្កើតឡើង ដោយបង្កើតការស្ថាបនាឡើងវិញ នៃចលនាសម្បកផែនដី ដែលមានអាយុកាល ប្រហែល ៣០ លានឆ្នាំ ៕