ចិន៖បុរសម្នាក់នៅខេត្ត Guangxi បានដាក់ពាក្យប្ដឹងក្រុមហ៊ុន E-commerce បន្ទាប់ពីលោកបានបញ្ជាទិញអេស្កាវ៉ាទ័រពិតតម្លៃ ១៣៨០ ដុល្លារអាមេរិក តាមអ៊ីនធើណេតសម្រាប់ជីកដីក្នុងសួនរបស់លោក ហើយលោកមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលលោកទទួលបានឧបករណ៍ជីកកកាយក្មេងលេងជំនួសវិញ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
តុលាការប្រជាជននៃខោនធី Luzhai ទីក្រុង Liuzhou នៃខេត្ត Guangxi កាលពីថ្ងៃអង្គារបានបើកសវនាការលើសំណុំរឿងរដ្ឋប្បវេណីរវាងដើមបណ្តឹងត្រូវបានគេស្គាល់ថា លោក Lou និងចុងចោទលោក Chu ជាម្ចាស់ក្រុមហ៊ុនអនឡាញមួយ។ ពាក្យបណ្ដឹងបានបង្ហាញថា កាលខែកុម្ភៈ លោក Lou ត្រូវការម៉ាស៊ីនជីកកកាយខ្នាតតូចសម្រាប់សួនផ្លែឈើរបស់លោក។
គេហទំព័រព័ត៌មានចិន The Paper បានរាយការណ៍ថា លោកបានធ្វើការទិញតាមរយៈវេទិកាអនឡាញដែលលក់ទំនិញជជុះ ហើយបានជ្រើសរើសឧបករណ៍ជីកកកាយខ្នាតតូចដែលមានមុខងារច្រើនមានទម្ងន់មួយតោនពីហាងអនឡាញរបស់លោក Chu ។
ទំព័រផលិតផលរបស់អេស្កាវ៉ាទ័រខ្នាតតូច បានសរសេរថា ម៉ាស៊ីនសម្រាប់កិន ប្រមូលឈើ កម្ទេចស្មៅ និងខួងអាចប្រើសម្រាប់គោលបំណងជាច្រើន មិនមែនគ្រាន់តែជីកនោះទេ។ គ្រឿងអេស្កាវ៉ាទ័រនេះមានតម្លៃ ១៣៨០ ដុល្លារអាមេរិក ។
នេះបើយោងតាមគេហទំព័រព័ត៌មានចិន Sohu បន្ទាប់ពីបានបញ្ជាក់ពីមុខងារ និងលក្ខណៈជាក់លាក់ជាមួយម្ចាស់ហាង Chu លោក Lou បានធ្វើការបង់ប្រាក់តាមរយៈកម្មវិធីទូទាត់តាមអ៊ីនធើណេត និងបង្កើតការបញ្ជាទិញតាមអេឡិចត្រូនិក ។
នៅថ្ងៃទី ២៥ ខែកុម្ភៈ លោក Lou បានទទួលទំនិញពី Chu ។ ពេលបើក លោកស្រឡាំងកាំងពេលឃើញអេស្កាវ៉ាទ័រក្មេងលេងខុសពីអេស្កាវ៉ាទ័រកសិកម្មដែលកិ្បានបញ្ជាក់ថា កំពុងទិញ។ បន្ទាប់ពីការចរចាមិនបានជោគជ័យជាមួយ Chu លោក Lou បានប្តឹងទៅតុលាការនៅថ្ងៃទី ១៥ ខែមេសា។
ក្នុងអំឡុងពេលសាកល្បង Lou បានបញ្ជូនកំណត់ត្រាជជែកជាមួយអ្នកលក់ ដោយបង្ហាញថា លោកបានសួរ Chu អំពីផលិតផលមុននឹងទិញ Excavator ហើយ Chu បានសន្យាថាម៉ាស៊ីននេះអាចប្រើក្នុងសួនផ្លែឈើនៅជនបទ។
តុលាការបានរកឃើញថា ការអនុវត្តការលក់របស់លោក Chu មានការក្លែងបន្លំ ដោយបានបញ្ជាឲ្យសងប្រាក់វិញនូវចំនួនទឹកប្រាក់ទិញចំនួន ១៣៨០ ដុល្លារអាមេរិក និងពិន័យជាប្រាក់ចំនួន ៣ ដងនៃលក់៕