ព័ត៌មានអន្តរជាតិ

តួកគី ធ្វើជាម្ចាស់ផ្ទះសម្របសម្រួល ដល់ការដោះដូរអ្នកទោសរវាងរុស្ស៊ី-អាមេរិក-អាល្លឺម៉ង់

អង់ការ៉ា៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសតួកគី បានសម្របសម្រួលប្រតិបត្តិការដោះដូរអ្នកទោសនៅក្នុងរដ្ឋធានីអង់ការ៉ា ដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរបុគ្គលចំនួន ២៦នាក់មកពីពន្ធនាគារនៃប្រទេសចំនួន៧ ផ្សេងគ្នា។

ចំណាប់ខ្មាំងរបស់សហរដ្ឋអាមេរិក អាល្លឺម៉ង់ ប៉ូឡូញ ស្លូវេនី ន័រវេស រុស្ស៊ី និងបេឡារុស្ស ត្រូវបានផ្ទេរទៅកាន់ទីក្រុងអង់ការ៉ា ដោយយន្តហោះចំនួន ៧គ្រឿង ក្នុងនោះមានយន្តហោះចំនួន ២គ្រឿងមកពីសហរដ្ឋអាមេរិក និងមួយគ្រឿងទៀតមកពីប្រទេសអាល្លឺម៉ង់ ប៉ូឡូញ ន័រវេស ស្លូវេនី និងប្រទេសរុស្ស៊ី។ 

របាយការណ៍បានឲ្យដឹងថា ចំណាប់ខ្មាំង ១០នាក់ក្នុងចំណោមចំណាប់ខ្មាំងទាំងអស់ រួមទាំងកុមារពីរនាក់ត្រូវបានគេរាយការណ៍ថា បានផ្ទេរទៅប្រទេសរុស្ស៊ី ចំណាប់ខ្មាំង ១៣នាក់ទៅកាន់ប្រទេសអាល្លឺម៉ង់ និង ៣នាក់ទៅកាន់សហរដ្ឋអាមេរិក។

វាជាប្រតិបត្តិការផ្លាស់ប្តូរអ្នកទោសដ៏ទូលំទូលាយបំផុតរវាងសហរដ្ឋអាមេរិក រុស្ស៊ី និងអាល្លឺម៉ង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយការបង្កើតបណ្តាញសន្ទនា សម្រាប់ប្រតិបត្តិការនេះត្រូវបានធានាដោយចារកម្មតួកគី។

ភាគីនានាត្រូវបានប្រមូលផ្តុំគ្នានៅទីក្រុងអង់ការ ក្នុងខែកក្កដា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដែលធ្វើឡើងដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់តួកគី ដោយបន្ថែមថា ការចរចាត្រូវបានធ្វើឡើង សម្រាប់ការដោះដូរអ្នកទោស៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top