ព័ត៌មានអន្តរជាតិ

Update៖ ក្រោយរងការផ្លោង គ្រាប់រ៉ុក្កែត ត្រូវចំមូលដ្ឋានទ័ពអាកាស សហរដ្ឋអាមេរិក នៅក្នុងទឹកដីអ៊ីរ៉ាក់ គេរាយការណ៍មកថា បង្កឲ្យមានរបួស យោធាជាច្រើននាក់

AFP

បាកដាដ៖ ក្រុមមន្ត្រីបានលើកឡើងថា ការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតមកលើមូលដ្ឋានមួយកន្លែងនៅក្នុងប្រទេសអ៊ីរ៉ាក់ បានធ្វើឱ្យបុគ្គលិកអាមេរិក ជាច្រើននាក់បានរង របួស ក្រោយការវាយប្រហារកាលពីថ្ងៃចន្ទ ដោយបានលើកឡើងទៀតថា ភាពតានតឹងនៅក្នុងតំបន់ ដែលបានកើនឡើង រួចទៅហើយជុំវិញ ការវាយ ប្រហារតបត របស់ប្រទេសអ៊ីរ៉ង់ ដែលគេបានរំពឹងទុកថា មកលើអ៊ីស្រាអ៊ែលនោះ ។
ការបាញ់ប្រហារដោយ គ្រាប់រ៉ុក្កែតនេះ គឺជាការវាយប្រហារលើកចុង ក្រោយបង្អស់ សំដៅលើមូលដ្ឋានទ័ព Ain al-Assad ដែលស្ថិតនៅភាគខាងលិច នៃប្រទេសអ៊ីរ៉ាក់ ដែលមានកងទ័ពសហរដ្ឋអាមេរិក ក៏ដូចជាបុគ្គលិកមកពីក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមជីហាដរដ្ឋអ៊ីស្លាម ។

អ្នកនាំពាក្យការពារជាតិសហរដ្ឋអាមេរិកបានបញ្ជាក់ថា “មានការសង្ស័យថា មានការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅថ្ងៃនេះប្រឆាំងនឹងសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះ” នៅឯមូលដ្ឋាន។ “ការចង្អុលបង្ហាញពីដំបូង គឺបុគ្គលិករបស់អាមេរិកជាច្រើននាក់បានរងរបួស” ។

អ្នកនាំពាក្យខាងលើបានឲ្យដឹងទៀតថា “បុគ្គលិកមូលដ្ឋានកំពុងធ្វើការវាយតម្លៃពីការខូចខាតក្រោយរងការវាយប្រហារនេះ” ហើយការធ្វើបច្ចុប្បន្នភាពនឹងត្រូវបានផ្តល់ជូននៅពេលដែលមានព័ត៌មានបន្ថែមទៀត ។

ខាងសេតវិមានបានឲ្យដឹងថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោកស្រី Kamala Harris អនុប្រធានាធិបតី ត្រូវបានគេរាយការណ៍ ដោយសង្ខេបអំពីការវាយប្រហារនេះរួចហើយដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top