ព័ត៌មានអន្តរជាតិ

អាជ្ញាធរសុខាភិបាលជប៉ុន ៖ មនុស្ស ១២៣ នាក់បានស្លាប់នៅទីក្រុងតូក្យូ ដោយសារដាច់សរសៃឈាម ខួរក្បាលក្នុងខែកក្កដា

តូក្យូ ៖ អាជ្ញាធរ ជប៉ុន បាននិយាយកាលថ្ងៃអង្គារនេះថា មនុស្សជាង ១២០ នាក់បានស្លាប់ ដោយសារជំងឺ ដាច់សរសៃឈាមខួរក្បាល នៅតំបន់ ទីប្រជុំជនតូក្យូក្នុងខែកក្កដា នៅពេលសីតុណ្ហភាពជាមធ្យម របស់ប្រទេសនេះបានឈានដល់កម្រិតខ្ពស់បំផុត ហើយការព្រមានអំពីកម្ដៅ បានចូលជាធរមានក្នុងខែនេះដែរ។

យោងតាមការិយាល័យពិនិត្យ សុខភាពទីក្រុងតូក្យូ បាននិយាយថា អ្នកទំាង ១២៣នាក់ភាគច្រើនជាមនុស្សចាស់ ហើយមនុស្ស ២ នាក់ត្រូវបានគេរកឃើញថា ស្លាប់នៅក្នុងផ្ទះ ហើយភាគច្រើនមិនបានប្រើម៉ាស៊ីនត្រជាក់ទេ បើទោះបីជាពួកគេបានដំឡើងវាក៏ដោយ។

អាជ្ញាធរសុខាភិបាលជប៉ុន និងអ្នកព្យាករណ៍អាកាសធាតុ បានណែនាំម្តងហើយម្តងទៀត ឲ្យប្រជាជននៅក្នុងផ្ទះ ទទួលទានវត្ថុរាវឲ្យបានច្រើន ដើម្បីជៀសវាងការខះជាតិទឹក និងប្រើប្រាស់ម៉ាស៊ីនត្រជាក់ ព្រោះមនុស្សចាស់តែងតែគិតថា ម៉ាស៊ីនត្រជាក់មិនល្អសម្រាប់សុខភាព ហើយមានទំនោរជៀសវាងការប្រើប្រាស់វា។

ការិយាល័យពិនិត្យសុខភាពបានបន្តថា ចំនួនអ្នកស្លាប់ ដោយសារជំងឺគ្រុនក្តៅខ្លាំងបំផុតបង្ក ឲ្យដាច់សរសៃឈាមខួរ ក្បាលក្នុងសង្កាត់ទីប្រជុំជន ទាំង ២៣ របស់ទីក្រុងតូក្យូក្នុងខែកក្កដា ចាប់តាំងពីការស្លាប់ចំនួន ១២៧ នាក់ត្រូវបានកត់ត្រាក្នុង អំឡុងពេលរលកកម្ដៅឆ្នាំ ២០១៨ ។

យោងតាមទីភ្នាក់ងារគ្រប់គ្រង អគ្គីភ័យ និងគ្រោះមហន្តរាយបានឲ្យដឹងថា មនុស្សជាង ៣៧,០០០ នាក់ត្រូវបានព្យាបាល នៅមន្ទីរពេទ្យដោយសារជំងឺគ្រុនក្តៅនៅទូទាំងប្រទេសជប៉ុនចាប់ពីថ្ងៃទី ១ ខែកក្កដាដល់ថ្ងៃទី ២៨ ខែកក្កដា។

សីតុណ្ហភាពជាមធ្យម ក្នុងខែកក្កដាគឺ ២.១៦ អង្សាសេខ្ពស់ ជាងមធ្យមភាគ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ដែលធ្វើឲ្យវាជា ខែកក្កដាក្តៅបំផុត ចាប់តាំងពីទីភ្នាក់ងារឧតុនិយមជប៉ុន បានចាប់ផ្តើមរក្សាកំណត់ត្រាក្នុងឆ្នាំ ១៨៩៨៕

Most Popular

To Top