ព័ត៌មានអន្តរជាតិ

ចិន បានត្រៀមខ្លួន បាញ់បង្ហោះផ្កាយរណបទី១ ដើម្បីប្រកួតប្រជែង ជាមួយនឹង Starlink របស់លោក Elon Musk

ចិន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Live Science បានប្រាប់ឲ្យដឹងថា   ប្រទេសចិន បានតៀមខ្លួនរួចជាស្រេច សម្រាប់បាញ់បង្ហោះផ្កាយរណប ចំនួន ១៨ គ្រឿងដំបូងក្នុងការដេញថ្លៃរបស់ខ្លួន ដើម្បីប្រកួតប្រជែង ជាមួយនឹងផ្កាយរណប Starlink របស់លោក Elon Musk ដែលជាតារាផ្កាយរណប អ៊ីនធើណេតគន្លងផែនដីទាប (LEO) ។

នេះបើយោងតាមសារព័ត៌មាន Reuters បាននិយាយថា ផ្កាយរណបនឹងបាញ់បង្ហោះ ចេញពីកន្លែងបេសកកម្មអវកាស ដ៏សំខាន់មួយរបស់ប្រទេសចិន នៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ខេត្ត Shanxi ភាគខាងជើង ។ ការបាញ់បង្ហោះនេះត្រូវបានដឹកនាំ ដោយក្រុមហ៊ុនបច្ចេកវិទ្យា ផ្កាយរណប Shanghai Spacecom ដែលគ្រប់គ្រង ដោយរដ្ឋាភិបាលជាផ្នែកមួយនៃគម្រោង “Thousand Sails Constellation” របស់ខ្លួនដែលមានគោលបំណង បង្កើតបណ្តាញអ៊ីនធើណេតសកលស្រដៀង ទៅនឹង ផ្កាយរណប Starlink របស់ SpaceX ។

បច្ចុប្បន្នក្រុមហ៊ុន SpaceX មានផ្កាយរណបជាង ៦,២០០ នៅគន្លងផែនដីទាប (LEO) ជាតំបន់ដែលជាទូទៅស្ថិត នៅចម្ងាយ២,០០០គីឡូម៉ែត្រ ពីលើផ្ទៃផែនដី។ ផ្កាយរណប Starlink ជាធម្មតាគោចរនៅកម្ពស់ ៥៥០ គីឡូម៉ែត្រ) នៅចម្ងាយនេះ ទិន្នន័យអាចបង្ហាញយ៉ាងលឿនរវាងផ្កាយរណប និងភពផែនដី ហើយរដ្ឋាភិបាល បុគ្គល និងអាជីវកម្មប្រើប្រាស់ផ្កាយរណប Starlink សម្រាប់អ៊ីនធើណេតនេះដែរ។

នេះបើតាម Starlink បាននិយាយថា ទន្ទឹមនឹងនោះ សេវាផ្កាយរណបអ៊ីនធើណេតចាស់ៗ ពឹងផ្អែកលើផ្កាយរណប Geostationary ដែលគោចរនៅចម្ងាយជិត 65 ដងខ្ពស់ជាងភពផែនដីក្នុងគន្លងផែនដីខ្ពស់ ។ ផ្កាយរណបហោះខ្ពស់បែបនេះមានតម្លៃថ្លៃក្នុងការបាញ់បង្ហោះ ហើយទិន្នន័យដែលពួកគេបញ្ជូនត្រូវចំណាយពេលបន្តិចដើម្បីទៅដល់ផែនដី។ ជាលទ្ធផល ផ្កាយរណបអ៊ីនធើណេតចាស់ៗដើរយឺតសម្រាប់វីដេអូ ការផ្សាយ ហ្គេមអនឡាញ និងកម្មវិធីផ្សេងទៀតប្រកបដោយប្រសិទ្ធភាព ដែលទាមទារអត្រាទិន្នន័យខ្ពស់។

ក្នុងរយៈពេល២ ឆ្នាំចុងក្រោយនេះ ប្រទេសចិនមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងអំពីការគំរាមកំហែង អាចកើតមាន ចំពោះសន្តិសុខជាតិ ដែលបង្កឡើង ដោយក្រុមតារានិករ Starlink ។ កងទ័ពរំដោះប្រជាជនចិនបានប៉ាន់ស្មានថា ប្រសិនបើចិនចូលក្នុងជម្លោះជាមួយអាមេរិក ក្រុមតារានិករ Starlink អាចត្រូវបានប្រើ ដើម្បីតាមដានមីស៊ីលលឿនជាងសំឡេង ៕

Most Popular

To Top