ព័ត៌មានអន្តរជាតិ

កំពូលតារាសម្ដែងចិន នាង Fan Bingbing ធ្វើឲ្យមានការចាប់អារម្មណ៍លើផ្លែទុរេន ក្នុងចំណោមភ្ញៀវទេសចរចិននៅម៉ាឡេស៊ី

ម៉ាឡេស៊ី៖ យោងតាមអាជ្ញាធរបានឲ្យដឹងថា កំពូលតារាសម្តែងរបស់ប្រទេសចិន នាង Fan Bingbing បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផ្លែទុរេនក្នុងចំណោមភ្ញៀវទេសចរចិនដែលមកលេងរដ្ឋ Melaka របស់ប្រទេសម៉ាឡេស៊ី យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

សារព័ត៌មាន The Star រាយការណ៍ថា សកម្មភាពនេះត្រូវបានកត់សម្គាល់ដោយលោក Low Chee Leong សមាជិកសភានីតិបញ្ញត្តិរដ្ឋ Melaka ខណៈលោកបានទៅមើលតូបលក់ទុរេននៅផ្លូវ Jalan Tun Perak ក្នុងទីក្រុង Melaka ដើម្បីសម្ភាសភ្ញៀវចិននៅទីនោះ។ លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ម្ចាស់តូបចង់ឲ្យខ្ញុំមើលឃើញចំនួនភ្ញៀវទេសចរចិនដែលមកគាំទ្រតូបនៅតាមផ្លូវរបស់គាត់ ក្រោយពីមានការកើនឡើងនៃការផ្ទុះទុរេន បន្ទាប់ពីការផ្សព្វផ្សាយរបស់នាង Fan។

យើងបានឃើញការកើនឡើងយ៉ាងខ្លាំងនៃអ្នកទេសចរមកពីប្រទេសចិនក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ហើយមនុស្សជាច្រើនបានប្រាប់ខ្ញុំថា ពួកគេចង់ភ្លក់ធុរេនដូចគ្នា ដែលតារាស្រីចិនរូបនេះបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងពេលមកលេងនៅទីនេះកាលពីខែមិថុនា។

លោក Low បានឃើញការកើនឡើងគួរឲ្យកត់សម្គាល់នៃចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាតូបក្នុងអំឡុងពេលថ្ងៃឈប់សម្រាករដូវក្តៅរបស់ពួកគេចាប់ពីថ្ងៃទី ១ ខែកក្កដាដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំនេះ។ លោកបានលើកឡើងថា សម្រាប់អ្នកចូលចិត្តធុរេនមកពីប្រទេសចិន ការភ្លក់ពូជ Musang King និង Black Thorn បានក្លាយជាសកម្មភាពដែលគួរឲ្យកត់សម្គាល់បំផុតក្នុងដំណើរកម្សាន្តរបស់ពួកគេ។

លើសពីនេះ លោកបានសង្កេតឃើញថា ភ្ញៀវទេសចរទាំងនេះ រកឃើញថា ធូរេនមានតម្លៃសមរម្យជាង ក្នុងប្រទេសម៉ាឡេស៊ី បើធៀបនឹងប្រទេសចិន ហើយផ្តល់តម្លៃដល់បទពិសោធន៍រសជាតិ ជាពិសេសដផ្តល់ដោយពូជចម្រុះដែលមាន។ លោក Low បន្ថែមថា លើសពីនេះ អ្នកទេសចរទាំងនេះអាចរីករាយនឹងផ្លែធុរេនស្រស់បំផុត ក្នុងពេលសម្រាកនៅទីនេះ ក៏ដូចជាការភ្លក់ផ្លែឈើក្នុងស្រុកផ្សេងៗគ្នា៕

Most Popular

To Top