ព័ត៌មានអន្តរជាតិ

អ្នកជំនាញខាងសត្វក្រពើជាប់គុករយៈពេល ១០ឆ្នាំពីបទរំលោភបំពានផ្លូវភេទលើសត្វឆ្កែ

អូស្ត្រាលី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកជំនាញក្រពើដែលធ្លាប់គោរពម្នាក់ត្រូវបានកាត់ទោសនៅប្រទេសអូស្ត្រាលី កាលពីថ្ងៃព្រហស្បតិ៍ឱ្យជាប់គុកជាង 10ឆ្នាំពីបទបំពានផ្លូវភេទ និងសម្លាប់សត្វឆ្កែរាប់សិបក្បាល និងឧក្រិដ្ឋកម្មជាច្រើនផ្សេងទៀត។

លោក Adam Britton អាយុ ៥៣ឆ្នាំបានសារភាពកំហុសចំពោះបទចោទប្រកាន់ចំនួន ៦៣ករណី ទាក់ទងនឹងការប្រមាថមើលងាយ អំពើឃោរឃៅសត្វ និងកាន់កាប់សម្ភារៈបំពានលើកុមារ។ ក្នុងការកាត់ទោស Britton កាលពីថ្ងៃព្រហស្បតិ៍ ប្រធានតុលាការកំពូលនៃដែនដីភាគខាងជើង លោក Michael Grant បានពណ៌នាអំពីទង្វើនេះថា មិនអាចនិយាយបាន និងគួរឲ្យស្អប់ខ្ពើម។

ទូរទស្សន៍ ABC របស់ប្រទេសអូស្ត្រាលីបាននិយាយថា លោក Britton ទទួលបានសត្វឆ្កែចំនួន ៤២ក្បាល តាមអ៊ីនធើណេតនៅចន្លោះឆ្នាំ ២០២០ និង២០២២ ដោយសន្យាថានឹងផ្តល់ឲ្យពួកគេនូវផ្ទះដ៏ល្អ។ ផ្ទុយទៅវិញ ABC បានរាយការណ៍ថា លោក Britton បានថតខ្លួនឯងរំលោភ និងសម្លាប់សត្វឆ្កែក្នុងកុងតឺន័រដឹកជញ្ជូនលើទ្រព្យសម្បត្តិរបស់លោកនៅទីក្រុង Darwin ។

បន្ទាប់មក វីដេអូនេះត្រូវបានចែករម្លែកតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមកយក្សអាមេរិក Telegram ក៏ ប៉ូលីសឈានទៅចាប់ខ្លួន លោក Britton ក្នុងឆ្នាំ ២០២២។ លោក Britton កើតនៅចក្រភពអង់គ្លេស ជាអ្នកជំនាញខាងសត្វក្រពើដ៏ល្បីល្បាញនៅប្រទេសអូស្ត្រាលី ហើយបានធ្វើការលើផលិតកម្មជាច្រើនជាមួយ BBC និង National Geographic ។

លោកនឹងមានសិទ្ធិទទួលបានការដោះលែងនៅ ខែមេសា ឆ្នាំ២០២៨ ហើយត្រូវបានហាមឃាត់មិនឱ្យមានថនិកសត្វពេញមួយជីវិតរបស់លោក៕

Most Popular

To Top