ព័ត៌មានអន្តរជាតិ

នាង Katie Price ត្រូវចាប់ខ្លួននៅអាកាសយានដ្ឋាន Heathrow បន្ទាប់ពីនាងខកខាន មិនចូលសវនាទាក់ទងនឹងការក្ស័យធនរបស់នាង

Heathrow៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sky News បានប្រាប់ឲ្យដឹងថា អតីតតារាម៉ូដែលដ៏ស្រស់ស្អាត នាង Katie Price ត្រូវបានចាប់ខ្លួននៅព្រលាន Heathrow បន្ទាប់ពីមិនបានចូលរួមក្នុងសវនាការទាក់ទងនឹងការក្ស័យធនរបស់នាង។

អតីតតារាម៉ូដែល Price អាយុ ៤៦ឆ្នាំមកពី Surrey ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាននៅពេលនាងត្រឡប់ទៅចក្រភពអង់គ្លេសវិញ។ អតីតតារាម៉ូដែលដ៏ស្រស់ស្អាតរូបនេះត្រូវបានឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិសក្រុងឡុងដ៍ភាគខាងលិច ដើម្បីបង្ហាញខ្លួននៅតុលាការយុត្តិធម៌នៅថ្ងៃសុក្រ។

កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ ស្រ្តីជាម្តាយដែលមានកូន ៥នាក់ ត្រូវបានថតជាប់នឹងឡានប៉ូលីសដែលមានពាក់មួកការពារជុំវិញរបួសវះកាត់របស់នាង។ សកម្មភាពនេះត្រូវបានគេយល់ថា នាងបានទទួលការវះកាត់នៅប្រទេសទួរគី បន្ទាប់ពីរូបថតលេចចេញរបស់នាងនៅអាងហែលទឹក ក្នុងសណ្ឋាគារជាមួយនឹងបង់រុំនៅលើមុខរបស់នាងដែលមានឈាម។

កាលខែមេសា នាង Price ក៏ត្រូវបានគេប្រាប់ថា នាងអាចត្រូវបានចាប់ខ្លួន ប្រសិនបើនាងបន្តបាត់សវនាការ។ ចៅក្រមតុលាការ និងក្រុមហ៊ុនក្ស័យធន លោកស្រី Catherine Burton បានចេញដីកាចាប់ខ្លួនកាលពីខែកក្កដា ដោយនិយាយថា នាង Price ត្រូវបានផ្តល់ការព្រមានយ៉ាងច្បាស់ ដោយនាងត្រូវតែបង្ហាញខ្លួនរាល់អញ្ជើញរបស់តុលាការ៕

Most Popular

To Top