ព័ត៌មានអន្តរជាតិ

Update៖ ក្រុមហាម៉ាស់ អំពាវនាវដល់អ្នកសម្របសម្រួលបទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា ឲ្យអនុវត្តន៍តាមផែនការដែលបានអនុម័ត

ហ្គាហ្សា៖ កាលពីថ្ងៃអាទិត្យ ក្រុមហាម៉ាស់ បានអំពាវនាវដល់អ្នកសម្រុះសម្រួលនៃបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ឱ្យដាក់ចេញនូវផែនការមួយដើម្បីអនុវត្តនូវអ្វីដែលពួកគេបានអនុម័តកាល ពីមុនជំនួសឱ្យការបន្តការចរចាបន្ថែមទៀត ឬការណែនាំសំណើថ្មី ។

ក្រុមចលនានេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅតំបនើហ្គាហ្សា នាពេលកន្លងមក ក្រុមហាម៉ាស់ បានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួលនៅក្នុងប្រទេសអេហ្ស៊ីប និងប្រទេសកាតាទទួលបានជោគជ័យ ដើម្បីឈានដល់កិច្ចព្រមព្រៀងនៃបទឈប់បាញ់ និងបញ្ចប់សង្គ្រាមប្រឆាំងនឹងប្រជាជនហ្គាហ្សា ហើយក្រុមនេះបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីសម្រេចបាននូវការបញ្ឈប់ ។

គេបានដឹងថា អង្គការ ហាម៉ាស់ បានចូលរួមក្នុងការចរចាជាច្រើនលើក ហើយបានផ្តល់ភាពបត់បែន និងវិជ្ជមានជាចាំបាច់ទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅ និងផលប្រយោជន៍របស់ប្រជាជនហ្គាហ្សា ។

នៅសេចក្តីថ្លែងការណ៍បានឲ្យដឹងថា បើទោះបីជាក្រុមហាម៉ាស់ និងអ្នកសម្រុះសម្រួលដឹងពីចេតនា និងជំហរពិតប្រាកដរបស់អ៊ីស្រាអ៊ែល ក៏ដោយ ចលនានេះបាន ឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងចុងក្រោយកាលពីដើមខែកក្កដា ប៉ុន្តែអ៊ីស្រាអ៊ែលបានប្រឈមមុខនឹងលក្ខខណ្ឌថ្មីដែល មិនត្រូវបានស្នើឡើងពេញមួយដំណើរការចរចាទេ ហើយបានបន្តធ្វើឱ្យសង្គ្រាមកាន់តែរីកធំឡើងថែមទៀត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top