ព័ត៌មានអន្តរជាតិ

ប៉ូលីស Hai Phong ចាប់ជនជាតិចិន ជិត៤០០នាក់ នៅទីតាំងបើកល្បែងអនឡាញ ដ៏ធំបំផុតមិនធ្លាប់មាន នៅវៀតណាម

VN Express

វៀតណាម ៖ ប៉ូលីសទីក្រុង Hai Phong បានរុះរើកន្លែងលេងល្បែងស៊ីសងអនឡាញដ៏ធំមួយក្នុងឆ្នាំ ២០១៩ ដោយចាប់ខ្លួនជនជាតិចិនចំនួន ៣៩៥ នាក់ ដែលធ្វើសកម្មភាពខុសច្បាប់រាប់រយកន្លែង នេះ ជាការបង្ក្រាបល្បែងស៊ីសង ដែលដឹកនាំដោយបរទេសដ៏ធំបំផុត របស់ប្រទេសវៀតណាម យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។

នៅខែឧសភា ឆ្នាំ ២០១៩ ពួកគេបានរកឃើញថា មនុស្សជាច្រើនកំពុងរស់នៅក្នុងតំបន់ទីក្រុង របស់យើងក្នុងសង្កាត់ Hai Thanh ស្រុក Duong Kinh ភាគខាងជើងទីក្រុងវៀតណាម ហើយការធ្វើចរាចរណ៍ តាមប្រព័ន្ធអ៊ីនធើណេត របស់ពួកគេមានកម្រិតខ្ពស់ខុសពីធម្មតា។

គម្រោង Our City Urban Area ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Hiep Phong Vietnam Co. ដែលគ្រប់គ្រងដោយហុងកុង បានចាប់ផ្តើមសាងសង់កាលឆ្នាំ ២០១០ ប៉ុន្តែបានដំណើរការយឺត ហើយសាងសង់បានតែប៉ុន្មាន អគារនៅឆ្នាំ ២០១៩  ដោយភាគច្រើន កាន់កាប់ដោយជនជាតិចិន។

អាជ្ញាធរមូលដ្ឋាន បានរាយការណ៍ថា មានតែជនជាតិចិនចំនួន ២៧ នាក់ប៉ុណ្ណោះត្រូវបានចុះឈ្មោះជាអ្នកស្នាក់នៅ ប៉ុន្តែការត្រួតពិនិត្យ របស់ប៉ូលីសបានរកឃើញថា មានប្រជាជន មិនបានចុះឈ្មោះជាច្រើនស្នាក់នៅទីនោះ។ អាជ្ញាធររកឃើញថា ការតភ្ជាប់ប្រព័ន្ធអ៊ីធើណេត ដែលជួលដោយពួកគេ ត្រូវបានប្រើដើម្បីចូលទៅកាន់គេហទំព័រភ្នាល់ល្បែង ឆ្នោត និងកីឡារបស់ចិន។

បន្ទាប់ពីការឃ្លាំមើល ប៉ូលីសមាន ហេតុផល គ្រប់គ្រាន់ក្នុងការសង្ស័យថា ប្រតិបត្តិការល្បែងស៊ីសងអនឡាញ ទ្រង់ទ្រាយធំមួយកំពុងដំណើរការ នៅតំបន់ទីក្រុងរបស់យើង ជាមួយនឹងម៉ាស៊ីនមេមានទីតាំងនៅបរទេស។ នាពេលនោះ ប៉ូលីសរៀបចំផែនការវាយឆ្មក់កន្លែងនោះជាមួយនឹងមន្ត្រីប្រមាណ ១.០០០ នាក់មកពីស្ថាប័នផ្សេងៗ ។

នៅថ្ងៃទី ២៧ ខែកក្កដា ភាគីវាយឆ្មក់ត្រូវបានបញ្ជូនទៅតំបន់ទីក្រុងរបស់យើង។ មន្ត្រីបានសម្រុកចូលទៅក្នុងអគារ ដើម្បីគ្រប់គ្រង និងធានាដល់កន្លែង កើតហេតុ ហើយបានបិទទ្វារ ហើយសកកម្មភាពទំាងនោះគ្មាននរណាម្នាក់រត់គេចខ្លួ  បំផ្លាញភស្តុតាង ឬបោះចោលសម្ភារឡើយ ។

ប៉ូលីសបានចាប់ជនជាតិចិនចំនួន ៣៩៥ នាក់ និងជនជាតិម៉ាឡេស៊ី ៣ នាក់ ដែលប្រតិបត្តិការគេហទំព័រល្បែងស៊ីសងអនឡាញរាប់រយ ដែលផ្តល់ឆ្នោត ភ្នាល់កីឡា និងហ្គេមបៀ។ អ្នកលេងល្បែងទាំងនោះភាគច្រើនជាពលរដ្ឋចិន ដោយបានភ្នាល់ក្នុងទឹកប្រាក់ប្រមាណ ៤,៣ពាន់លានយន់ (៦០០លានដុល្លារ) ៕

Most Popular

To Top