ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានអំពាវនាវ ដល់អ្នកសម្រុះសម្រួល បទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យដាក់ចេញនូវផែនការ ដើម្បីអនុវត្តនូវអ្វីដែលពួកគេ បានអនុម័តពីមុន ជំនួសឱ្យការបន្តទៅជុំនៃការចរចាបន្ថែមទៀត ឬការណែនាំសំណើថ្មី។
ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះហ្គាហ្សា មក ក្រុមហាម៉ាស់ បានចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការខិតខំប្រឹងប្រែង របស់អ្នកសម្រុះសម្រួលនៅក្នុង ប្រទេសអេហ្ស៊ីប និងកាតា ទទួលបានជោគជ័យ ដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងបញ្ចប់សង្គ្រាមប្រឆាំងនឹងប្រជាជនហ្គាហ្សា ហើយខ្លួនបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួន ចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយ ដើម្បីសម្រេចបាននូវការបញ្ឈប់សង្គ្រាម។
អង្គការហាម៉ាស់ បានចូលរួមក្នុងការចរចាជាច្រើនលើក ហើយបានផ្តល់ភាពបត់បែន និងវិជ្ជមានចាំបាច់ទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅ និងផលប្រយោជន៍ របស់ប្រជាជនហ្គាហ្សា។
ទោះបីជាក្រុមហាម៉ាស់ និងអ្នកសម្រុះសម្រួល ដឹងពីចេតនា និងជំហរពិតប្រាកដរបស់អ៊ីស្រាអែលក៏ដោយ ចលនានេះបានឆ្លើយតបទៅនឹងកិច្ចព្រមព្រៀង ចុងក្រោយកាលពីដើមខែកក្កដា ប៉ុន្តែអ៊ីស្រាអែលបានប្រឈមមុខនឹងលក្ខខណ្ឌថ្មី ដែលមិនត្រូវបានស្នើឡើងពេញមួយដំណើរការចរចា ហើយបានបន្តធ្វើឱ្យសង្គ្រាម កាន់តែកើនឡើងនៅលើតំបន់ហ្គាហ្សា ។
ដោយមើលឃើញពីបញ្ហានេះ និងដោយក្តីបារម្ភ និងការទទួលខុសត្រូវ ចំពោះប្រជាជននៅតំបន់ហ្គាហ្សា និងផលប្រយោជន៍របស់ពួកគេ ចលនាអំពាវនាវឱ្យអ្នកសម្របសម្រួលដាក់ផែនការ ដើម្បីអនុវត្តនូវអ្វីដែលពួកគេបានបង្ហាញដល់ចលនានេះពីមុន និងកាតព្វកិច្ចអ៊ីស្រាអែល ដើម្បីធ្វើដូច្នេះ។
កាលពីថ្ងៃទី០៨ ខែសីហា មេដឹកនាំ នៃប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក បានជំរុញអ៊ីស្រាអែល និងក្រុមហាម៉ាស់ កុំឱ្យខ្ជះខ្ជាយពេលវេលា បន្ថែមទៀត ដើម្បីបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់ ហើយបន្តការចរចាឡើងវិញ៕
ប្រែសម្រួល ឈូក បូរ៉ា