ព័ត៌មានអន្តរជាតិ

រូបថតចុងក្រោយ របស់ជនរងគ្រោះអាយុ ៩ ឆ្នាំ ក្នុងការវាយប្រហារ នៅសិក្ខាសាលារាំស្តីពីនាង Taylor Swift ក្នុងទីក្រុង Southport

Sky News

អាមេរិក ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ Sky News បានប្រាប់ឲ្យដឹងថា កុមារី Alice da Silva Aguiar បានស្លាប់រួមជាមួយនឹងក្មេង Bebe King អាយុ ៦ ឆ្នាំ និងក្មេង Elsie Dot Stancombe អាយុ ៧ ឆ្នាំ ក្នុងការវាយប្រហារ នៅសិក្ខាសាលារាំស្តីពី Taylor Swift កាលពីថ្ងៃទី ២៩ ខែកក្កដា។

ឪពុកម្តាយរបស់ក្មេងស្រីអាយុ ៩ ឆ្នាំត្រូវបាន សម្លាប់ក្នុងការវាយប្រហារ នៅសិក្ខាសាលារាំស្តីពីនាង  Taylor Swift បានបញ្ចេញរូបភាព របស់នាង ក្នុងព្រឹត្តិការណ៍ នៅថ្ងៃនៃការវាយប្រហារនេះ ។ រូបភាពនេះបង្ហាញនាង Alice da Silva Aguiar នៅជាប់នឹងក្រដាសកាតុងធ្វើរូបនាង Swift នៅមជ្ឈមណ្ឌលសហគមន៍ Hart Space ក្នុងទីក្រុង Southport នៅព្រឹកថ្ងៃច័ន្ទទី ២៩ ខែកក្កដា។

នាងជាក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រី ៣ នាក់ដែលបានស្លាប់ បន្ទាប់ពីកុមារជាច្រើននាក់ បានរងរបួសក្នុងការវាយប្រហារ។ ឪពុកម្តាយរបស់នាង Alice ឈ្មោះ Sergio និង Alexandra មានដើមកំណើតមកពី Madeira ក្នុងប្រទេស ព័រទុយហ្គាល់ បានបញ្ចេញរូបថតនេះ ខណៈមនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នាសម្រាប់ពិធីបុណ្យ សពរបស់ក្មេងស្រី នៅព្រះវិហារ St Patrick’s Catholic ទីក្រុង Southport ថ្ងៃនេះ។

សាធារណជន បានតម្រង់ជួរតាមផ្លូវក្នុងទីក្រុង Merseyside ដើម្បីគោរពដល់នាង Alice នៅពេលពិធីបុណ្យសពបានមកដល់ ។ ពិធីបុណ្យសពត្រូវ បានចូលរួមដោយមន្រ្តីប៉ូលីសឯកសណ្ឋានប្រហែល ៣០ នាក់ និងមេប៉ូលីស Merseyside Constable Serena Kennedy ៕

Most Popular

To Top