ព័ត៌មានអន្តរជាតិ

តារា YouTube ជនជាតិឥណ្ឌាម្នាក់ ត្រូវចាប់ខ្លួន បន្ទាប់ពីបង្ហាញវីដេអូឃ្លីប ចម្អិនម្ហូបធ្វើពីសាច់ក្ងោក

VN Express

ឥណ្ឌា៖ប៉ូលិសបាននិយាយថា តារាប្រព័ន្ធផ្សព្វផ្សាយសង្គម YouTube ជនជាតិឥណ្ឌាម្នាក់ត្រូវបានចាប់ខ្លួន និងឃុំខ្លួន បន្ទាប់ពីមានការខឹង សម្បារចំពោះវីដេអូរបស់លោកបង្ហាញ អំពីការចម្អិនអាហារ និង បរិភោគសត្វស្លាបជាតិ គឺជាប្រភេទសត្វក្ងោក មួយក្បាល ត្រូវបានការពាររបស់ប្រទេសនេះ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ប៉ូលីសបាននិយាយថា លោក Kodam Pranay Kumar ត្រូវបានឃុំខ្លួនកាលពីថ្ងៃច័ន្ទ ហើយត្រូវបានបញ្ជូនទៅពន្ធនាគារ បន្ទាប់ពីវីដេអូផ្សេងទៀតក្នុងទូរស័ព្ទដៃរបស់លោកបានបញ្ជាក់ថា បក្សីដែលលោកបានចម្អិនសម្រាប់វីដេអូម្ហូបការីរបស់លោក ពិតជាសត្វក្ងោក ។

លោក Akhil Mahajan អគ្គនាយកប៉ូលីស នៅរដ្ឋ Telangana ភាគខាងត្បូងបានប្រាប់ AFP ថា ឥឡូវនេះលោកកំពុង ជាប់ពន្ធនាគាររយៈពេល ១៤ ថ្ងៃក្រោមច្បាប់ការពារសត្វព្រៃ ហើយតុលាការនឹងសម្រេចថា តើលោកនឹងជាប់គុក ឬទទួលបានការធានា។

អ្នកស៊ើបអង្កេតក៏កំពុង ព្យាយាម បញ្ជាក់ពីរបៀប និងកន្លែងដែលលោក Kumar គ្រប់គ្រងដើម្បីទទួលបាន សត្វក្ងោកសម្រាប់ វីដេអូ ចាប់តាំងពីពេលនោះមកត្រូវបានដកចេញពី YouTube របស់លោក។ ចំណែកកាសែត The Times of India បានរាយការណ៍ វីដេអូនេះបានបង្ហាញ ឲ្យឃើញលោកធ្វើម្ហូបក្ងោកការី ត្រូវបានចោទប្រកាន់ថា បានទាញដើម្បីទាក់ទាញការ ទស្សនាកាន់តែច្រើន” ។

អ្នកប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គម បានថ្កោលទោសវីដេអូនេះ ដោយចោទប្រកាន់លោក Kumar ពីការផ្សព្វផ្សាយការ ប្រើប្រាស់ សត្វព្រៃខុសច្បាប់ និង ការមិនគោរពនិមិត្តសញ្ញាជាតិ។ សត្វក្ងោកឥណ្ឌា ត្រូវបានសម្គាល់ដោយពណ៌ ខៀវដ៏រស់រវើក និង ស្លាបឈ្មោល មានសារសំខាន់ជានិមិត្តរូបក្នុងប្រទេសឥណ្ឌា ។ បល្ល័ង្កនៃរាជវង្ស Mughal របស់ប្រទេសនេះ ត្រូវបានគេហៅថា បល្ល័ង្កក្ងោក ព្រោះវាមានលក្ខណៈពិសេសក្ងោក មានវត្តមានក្នុងចំនួន ដ៏ច្រើននៅទូទាំងតំបន់ ទំនាបភាគខាងជើង នៃប្រទេសឥណ្ឌា ៕

Most Popular

To Top