ព័ត៌មានអន្តរជាតិ

ប្រទេសណាមីប៊ី បញ្ជូនសត្វដំរី ៧ ក្បាល ទៅកាន់ប្រទេសអង់ហ្គោឡា ក្នុងចម្ងាយ ៧០០ គីឡូម៉ែត្រ

AFP

ណាមីប៊ី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា សត្វដំរីចំនួន ៧ ក្បាលមកពីប្រទេសណាមីប៊ី កំពុងសម្របខ្លួនទៅនឹងផ្ទះថ្មី ដោយឆ្លងព្រំដែន ក្នុងប្រទេសអង់ហ្គោឡា បន្ទាប់ពីអ្នកអភិរក្សបាននិយាយថា សត្វទាំងនោះត្រូវការ ជម្រកថ្មីដើម្បីរស់រានមានជីវិត។

ឧទ្យានធម្មជាតិ Cuatir នៅភាគអាគ្នេយ៍ នៃប្រទេសអង់ហ្គោឡាត្រូវបានគេស្គាល់ថា ជាហ្វូងដំរីដ៏អ៊ូអរក្នុងសម័យអាណានិគម ប៉ុន្តែសង្រ្គាមរយៈពេល ២៧ ឆ្នាំរវាងរដ្ឋាភិបាលនៃប្រទេសអង់ហ្គោឡា និងក្រុមឧទ្ទាម UNITA ដែលបានបញ្ចប់កាលឆ្នាំ ២០០២ បាននាំឲ្យសត្វដំរីទាំងអស់ត្រូវបានសម្លាប់។

ម្ចាស់សត្វដំរី លោក Stephen Van Wyk បាននិយាយថា សត្វដំរីត្រូវបានគេយកចេញទាំងស្រុង ដោយសារតែតម្លៃសាច់សម្រាប់ចិញ្ចឹមមនុស្ស និងតម្លៃភ្លុករបស់ពួកគេដើម្បីចំណាយសម្រាប់សង្គ្រាម។ ដំរីទាំងនោះត្រូវបានដឹកជញ្ជូនពី Mount Etjo Safari Lodge ក្នុងប្រទេសណាមីប៊ី ជាកន្លែងដែលគ្រោះរាំងស្ងួតជាប់រហូតរយៈពេល ៧ ឆ្នាំបានកាត់បន្ថយចំណី និងដីចំណីសម្រាប់ហ្វូងដំរីចំនួន៥០ ក្បាល។

អ្នកស្រី Annette និង កូនប្រុសរបស់អ្នកស្រី Alex Oelefse ដែលជាម្ចាស់ទំាងនេះគ្រោងនឹងផ្លាស់ប្តូរទីលំនៅសត្វដំរីពី ១៤ ទៅ ១៦ ក្បាលបន្ថែមទៀត នៅសប្តាហ៍ខាងមុខនេះ ។ អ្នកស្រី Annette Oelefse បានប្រាប់ VOA ថា ធនធានទឹក និងចំណីនៅឧទ្យានធម្មជាតិ Cuatir ប្រទេស Angola  មានគ្រប់គ្រាន់ សម្រាប់សត្វដំរី ដែលបានផ្លាស់ទីទៅទីនោះ ហើយពួកគេមិនរំពឹងថា ដំរីនឹងព្យាយាមធ្វើដំណើរ ត្រឡប់ទៅប្រទេស ណាមីប៊ីវិញនោះទេ។

ពេទ្យសត្វព្រៃ Ulf Tubbesing បានជួយ ក្នុងការធ្វើជាមួយសត្វដំរីដ៏ស្ងប់ស្ងាត់ និងធានាថា ពួកវាមិនមានគ្រោះថ្នាក់ក្នុងអំឡុង ពេលធ្វើដំណើរ ចម្ងាយ៧០០គីឡូម៉ែត្រ ដោយការធ្វើដំណើររយៈពេល ៣៨ ម៉ោងតាមផ្លូវទៅកាន់ប្រទេសអង់ហ្គោឡាពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៤ ៕

Most Popular

To Top