ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃពុធថា mpox ជាគ្រាអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិ (PHEIC) ដែលប្រកាសអាសន្នអំពីសក្តានុពលរបស់ខ្លួន សម្រាប់ការឆ្លងជំងឺជាអន្តរជាតិបន្ថែមទៀត។
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា “ថ្ងៃនេះ គណៈកម្មាធិការសង្គ្រោះបន្ទាន់បានជួប និងណែនាំខ្ញុំថា តាមទស្សនៈរបស់ខ្លួន ស្ថានភាពនេះបង្កើតជាភាពអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិ។ ខ្ញុំបានទទួលយកដំបូន្មាននោះ” ។
លោក Tedros បានឲ្យដឹងថា PHEIC គឺជាកម្រិតសំឡេងរោទិ៍ខ្ពស់បំផុតនៅក្រោមច្បាប់សុខភាពអន្តរជាតិ។ “នេះគឺជាអ្វីដែលគួរព្រួយបារម្ភដល់យើងទាំងអស់គ្នា សក្តានុពលសម្រាប់ការរីករាលដាលបន្ថែមទៀតនៅក្នុងទ្វីបអាហ្រ្វិក និងលើសពីនេះ គឺគួរឱ្យព្រួយបារម្ភខ្លាំងណាស់”។
ករណីជំងឺ Mpox ដែលបានរាយការណ៍មកទល់ពេលនេះ បានកើនឡើងលើសពីចំនួនសរុបកាលពីឆ្នាំមុន ដែលមានជាង ១៤,០០០ករណី និងមានអ្នកស្លាប់ចំនួន ៥២៤នាក់ នេះបើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។
សេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោកបានធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺអាហ្វ្រិក (CDC) របស់អាហ្វ្រិកបានប្រកាសថាការផ្ទុះឡើងនៃមេរោគ mpox ដែលកំពុងកើតមានជាភាពអាសន្នផ្នែកសុខភាពសាធារណៈ សម្រាប់ទ្វីបនេះ៕
ប្រែសម្រួល ឈូក បូរ៉ា