លុចសំបួ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា លោកស្រី Cherie Blair ភរិយារបស់អតីតនាយករដ្ឋមន្ត្រី អង់គ្លេសលោក Tony Blair កំពុងតំណាងឲ្យមហាសេដ្ឋីរុស្ស៊ីលោក Mikhail Fridman ត្រូវបានដាក់ទណ្ឌកម្មក្នុងការតស៊ូផ្លូវច្បាប់ របស់គាត់ជាមួយប្រទេសលុចសំបួ ចំពោះការបង្កកទ្រព្យសម្បត្តិរាប់លានដុល្លារ។
កាសែតរុស្ស៊ីបានរាយការណ៍ ដោយដកស្រង់ឯកសារច្បាប់ថា លោក Blair កំពុងធ្វើសកម្មភាពជំនួសពាណិជ្ជករ ក្នុងពាក្យបណ្ដឹងជុំវិញការសម្រេចចិត្តរបស់រដ្ឋក្នុងការបង្កកទ្រព្យសម្បត្តិរបស់គាត់ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងគាត់។
ស្ថាបនិកក្រុមហ៊ុន Alfa Group ជាក្រុមហ៊ុនវិនិយោគ ឯកជនដ៏ធំបំផុតមួយរបស់រុស្ស៊ី បានដាក់ពាក្យប្តឹងអាជ្ញាកណ្តាល អន្តរជាតិប្រឆាំងនឹងប្រទេសលុចសំបួរកាលពីថ្ងៃអង្គារ ដើម្បីស្វែងរកសំណងជិត ១៦ ពាន់លានដុល្លារ ។ លោកបានអះអាងថា លោកបានរងការខាតបង់ជាអចិន្ត្រៃយ៍ បន្ទាប់ពីប្រទេសលុចសំបួបានអនុវត្តទណ្ឌកម្មមិនច្បាស់លាស់ និងគ្មានមូលដ្ឋានរបស់សហភាពអឺរ៉ុបប្រឆាំងនឹងលោក។
យោងតាមមហាសេដ្ឋីបាននិយាយថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងលោក ដោយសារតែភាពជាពលរដ្ឋរុស្ស៊ីរបស់លោក និងជោគជ័យក្នុងអាជីវកម្មតែប៉ុណ្ណោះ។ លោកបានថ្កោលទោសទង្វើនេះថា ជាអយុត្តិធម៌ធ្ងន់ធ្ងរ និងជាការរំលោភច្បាប់អន្តរជាតិ។
នៅក្នុងពាក្យបណ្ដឹងលោក Fridman ត្រូវបានគេរាយការណ៍ថា បានប្រកែកថាសកម្មភាព របស់ប្រទេសលុចសំបួ បានរំលោភលើសន្ធិសញ្ញាឆ្នាំ ១៩៨៩ បានចុះហត្ថលេខារវាងសហភាពសូវៀត និងបែលហ្ស៊ិក ដែលការពារទ្រព្យសម្បត្តិ របស់អ្នកវិនិយោគពីការដកហូត ការធ្វើជាតូបនីយកម្ម ឬ វិធានការផ្សេងទៀតដែលមានផល ប៉ះពាល់ស្រដៀងគ្នា។
បុរសវ័យ ៦០ ឆ្នាំរូបនេះត្រូវបានដាក់ទណ្ឌកម្មដោយចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងកាណាដាក្នុងឆ្នាំ ២០២២ ហើយអាមេរិកនៅឆ្នាំ ២០២៣ ។ លោកបានទទួលជោគជ័យក្នុងការប្តឹង EU ជុំវិញការដាក់បញ្ចូលក្នុង បញ្ជីទណ្ឌកម្មរបស់លោក ហើយត្រូវបានដកចេញពីវាកាលខែមេសាកន្លងទៅ៕