ព័ត៌មានអន្តរជាតិ

អ្នកបុរាណវត្ថុវិទូ តួកគី រកឃើញបន្ទះដីឥដ្ឋ បុរាណ ដ៏តូចអាយុ ៣.៥០០ឆ្នាំ បន្ទាប់ពីការរញ្ជួយដី

CNN

តួកគី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ CNN បានប្រាប់ឲ្យដឹងថា ក្រុមអ្នកបុរាណវត្ថុវិទូ បានរកឃើញបន្ទះដីឥដ្ឋបុរាណដ៏តូច ដែលមានអាយុ ៣,៥០០ឆ្នាំ ដោយមានចារឹកអក្សរសម័យ បុរាណនៅលើ បន្ទះនោះ នៅពេលពួកគេធ្វើការជីកកកាយ នៅទីតាំងមួយក្នុងប្រទេសតួកគី។

ក្រុមអ្នកបុរាណវត្ថុវិទូ បាននិយាយថា ចារឹកអក្សរសម័យបុរាណជាទម្រង់នៃការសរសេរដ៏ចំណាស់បំផុតមួយ ត្រូវបានគេប្រើនៅទូទាំងមជ្ឈឹមបូព៌ាបុរាណ។ ក្រុមអ្នកបុរាណវត្ថុវិទូ បានកត់ត្រាភាសា Sumerian, Akkadian និងភាសាផ្សេងទៀត នៃ Mesopotamia ជាតំបន់ដែលអរិយធម៌ ត្រូវមនុស្សស្គាល់ដំបូង បំផុត របស់ពិភពលោក បានបង្កើតឡើង ឥឡូវនេះជាប្រទេសអ៊ីរ៉ាក់សម័យទំនើប។

ចារឹកអក្សរសម័យបុរាណ បានបង្កើតដោយលោកអាចារ្យ ដែលមានការអប់រំខ្ពស់ ដោយសារការបង្កើតតួអក្សរ រាងក្រូចឆ្មារដោយប្រើដើមត្រែង នៅលើបន្ទះដីឥដ្ឋបុរាណ ។ បន្ទះដីឥដ្ឋបុរាណ ដែលទើបរកឃើញថ្មី មានអាយុកាលតាំងពីសតវត្សទី១៥ មុនគ.ស សរសេរជាអក្សរ Akkadian លើសិលាចារឹកបុរាណពិពណ៌នា អំពីការប្រើគ្រឿងសង្ហារឹមមួយចំនួនធំ។

លោក Mehmet Ersoy រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍របស់ប្រទេសតួកគី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យើងជឿជាក់ថា បន្ទះដីឥដ្ឋបុរាណនេះមានទម្ងន់ ២៨ ក្រាមនឹងផ្តល់នូវទស្សនវិស័យថ្មីមួយ ទាក់ទងនឹងការយល់ដឹងអំពីរចនាសម្ព័ន្ធសេដ្ឋកិច្ច និងប្រព័ន្ធរដ្ឋនៃយុគសម័យសំរិទ្ធ ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញវត្ថុបុរាណ នៅខាងក្រៅក្លោងទ្វារនៃទីក្រុងបុរាណ Alalakh បាននិយាយថា បន្ទះដីឥដ្ឋបុរាណនេះមានទំហំ ៤.២ សង់ទីម៉ែត្រ គុណនឹង ៣.៥ សង់ទីម៉ែត្រជាមួយនឹងកម្រាស់ ១.៦ សង់ទីម៉ែត្រ) ។ ឥឡូវនេះត្រូវបានគេស្គាល់ថា ជាភ្នំ និងកន្លែងបុរាណវត្ថុ Tell Atchana ។

នេះបើតាមការលើកឡើង របស់លោកបណ្ឌិត Murat Akar ប្រធានផ្នែកជីកកកាយ បុរាណវិទ្យាបានក្លាយជាទម្រង់នៃការស្តារ និងព្យាបាលសម្រាប់ សហគមន៍ថា ប៉ុន្តែប្រហែលជា គួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺថា បន្ទះដីឥដ្ឋបុរាណដ៏តូចនេះ ត្រូវបានគេរកឃើញកាលខែកក្កដា អំឡុងពេលធ្វើការជួសជុលឡើងវិញ បន្ទាប់ពីមានការបំផ្លិចបំផ្លាញ ដោយការរញ្ជួយដី ដែលជាគ្រោះធម្មជាតិ ៕

Most Popular

To Top