ព័ត៌មានអន្តរជាតិ

អាមេរិកប្រើប្រាស់ យុទ្ធសាស្ត្រជាតិ ដំបូងរបស់ខ្លួន ក្នុងការកាត់បន្ថយ ការបំពុលដោយប្លាស្ទិក

អាមេរិក៖កាកសំណល់ប្លាស្ទិក កំពុងប្រមូលផ្តុំក្នុងល្បឿន យ៉ាងលឿន ដ៏គួរឲ្យព្រួយបារម្ភជុំវិញពិភពលោក ខណៈធនាគារពិភពលោក បានប៉ាន់ប្រមាណថា មនុស្សគ្រប់រូបនៅលើភពផែនដី បង្កើតកាកសំណល់ប្លាស្ទិកជាមធ្យម ០.៧៤ គីឡូក្រាមក្នុងមួយថ្ងៃ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

នៅខែកក្កដា ឆ្នាំ 2024 រដ្ឋបាល Biden បានចេញផ្សាយផែនការដំបូង របស់អាមេរិកសម្រាប់ការដោះស្រាយបញ្ហានេះ ដើម្បីទប់ស្កាត់លំហូរនេះ ក្នុងនោះប្រទេសចំនួន ១៧៥ កំពុងចរចាលើសន្ធិសញ្ញាអន្តរជាតិ ស្តីពីការបំពុលប្លាស្ទិក ជាមួយនឹងគោលដៅ បញ្ចប់នៅចុងឆ្នាំ ២០២៤។

យុទ្ធសាស្ត្រថ្មីរបស់អាមេរិកគ្របដណ្តប់លើវិស័យចំនួន៥ រួមមាន ការផលិតប្លាស្ទិក ការរចនាផលិតផល ការបង្កើតកាកសំណល់ ការគ្រប់គ្រងកាកសំណល់ និងការចាប់យក និងការដកយកចេញនូវប្លាស្ទិក ហើយទំាងនេះ គឺជារាយបញ្ជីសកម្មភាពដែលទីភ្នាក់ងារ និងនាយកដ្ឋាន សហព័ន្ធកំពុងបន្តអនុវត្តនាពេលនេះ។

ទីភ្នាក់ងារ និងនាយកដ្ឋាន សហព័ន្ធ បាននិយាយថា ខ្ញុំសិក្សាច្បាប់បរិស្ថាន រួមទាំងកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយការបំពុលប្លាស្ទិក ។ ក្នុងនាមជាប្រទេសសេដ្ឋកិច្ចធំ ជាងគេ របស់ពិភពលោក អាមេរិក គឺជាតួអង្គសំខាន់ក្នុង កិច្ចខិតខំប្រឹងប្រែងនេះ ។ ផ្អែកលើការស្រាវជ្រាវរបស់ខ្ញុំ នេះគឺជាសំណើចំនួន ៣ លើផែនការរបស់អាមេរិក ដែលខ្ញុំជឿថាមានសារសំខាន់ និងការខកខានមួយ ដែលខ្ញុំចាត់ទុកថា ជាគម្លាតដ៏សំខាន់មួយ ៕

Most Popular

To Top