អាមេរិក ភ្នាក់ងារព្រំដែនអាមេរិក បាននិយាយថា អ្នករត់ពន្ធបានក្លែងបន្លំថ្នាំញៀន មេតំហ្វេតាមីនតម្លៃ ៥ លានដុល្លារជាផ្លែឪឡឹកទៅវិញ ហើយព្យាយាមដឹកថ្នាំទំាងនេះ ឆ្លងកាត់ព្រំដែនពីម៉ិកស៊ិក យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។
ថ្នាំញៀនមានទម្ងន់ ២ ,០០០ គីឡូក្រាមត្រូវបានរុំក្នុងកញ្ចប់ ក្រដាសលាបពណ៌ មើលទៅដូចផ្លែឪឡឹក ហើយលាក់ទុកក្នុង ចំណោមទំនិញផ្សេងៗទៀត ។ ភ្នាក់ងារព្រំដែនបានអូសពីលើត្រាក់ទ័រដឹកទំនិញនៅ Otay Mesa ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃសុក្រ ហើយបានចូល ក្នុងចំណោមទំនិញទំងនោះ។
គយ និងការពារព្រំដែនសហរដ្ឋអាមេរិកបាននិយាយនៅសប្តាហ៍នេះថា នៅទីនោះ ពួកគេបានរកឃើញឪឡឹកជាង ១,២០០ ផ្លែ តាមពិតជាកញ្ចប់ថ្នាំសំយោគដែលរុំដោយក្រដាសពណ៌។ បន្ទុកត្រូវបានរឹបអូស ហើយអ្នកបើកបរអាយុ ២៩ឆ្នាំ ត្រូវបានប្រគល់ឲ្យសន្តិសុខមាតុភូមិ។
ថ្នាំមេតំហ្វេតាមីន គឺជាថ្នាំរំញោចដ៏មានឥទ្ធិពលដែលអាចត្រូវបានចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិតដើម្បីព្យាបាល ADHD ។ ប៉ុន្តែវាក៏ត្រូវបានគេប្រើ ប្រាស់ជាថ្នាំញៀន ក្រោមឥទ្ធិពលខ្លាំងក្លារបស់វា និងធ្វើឲ្យអ្នកប្រើប្រាស់ មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួន ឯងបានឡើយ។
ថ្នាំញៀន ដែលគេ ស្គាល់ដោយឈ្មោះផ្សេងៗ រួមមាន Ice, Chalk និង Scooby Snax ត្រូវបានបង្ហាញ ក្នុងរឿងភាគទូរ ទស្សន៍ដ៏ល្បី “Breaking Bad” អំពីគ្រូបង្រៀនគីមីវិទ្យាដែលធ្លាក់ចូលក្នុងជីវិតឧក្រិដ្ឋកម្ម៕