ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បានបាត់បង់រថក្រោះ ស្ទើរតែ២ភាគ៣ នៃរថក្រោះ ដែលជាជំនួយទាំងអស់ បានមកពីសហអាមេរិក

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទស្សនាវដ្តី the Military Watch បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានបាត់បង់រថក្រោះប្រយុទ្ធសំខាន់ Abrams M1 ដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិកចំនួនដល់ទៅ២ភាគ៣ ក្នុងរយៈពេលត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះ ។

សារព័ត៌មានបាននិយាយនៅក្នុង អត្ថបទមួយកាលពីថ្ងៃព្រហស្បតិ៍ថា តាមការប៉ាន់ប្រមាណ របស់ខ្លួន រថក្រោះជិត ២០គ្រឿងក្នុងចំណោមរថក្រោះចំនួន ៣១គ្រឿងដែលផ្តល់ដល់ទីក្រុងគៀវ ដោយទីក្រុងវ៉ាស៊ីនតោន ត្រូវបានបំផ្លាញដោយកងកម្លាំង រុស្ស៊ីរួចហើយ។

ទស្សនាវដ្ដីតាមដានព័ត៌មានយោធានេះ បាននិយាយទៀតថា Abrams ចុងក្រោយបំផុតត្រូវបានបំផ្ទុះនៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី ដោយផ្អែកលើវីដេអូ ដែលបានបង្ហោះដោយបណ្តាញ Telegram របស់រុស្ស៊ី។

ប្រភពដដែលបានបន្ថែមទៀតថា យ៉ាងណាក្តីវាគឺជាជារថក្រោះអាមេរិក ដំបូងដែលបាត់បង់ដោយអ៊ុយក្រែន ក្នុងអំឡុងពេលការលុកលុយ របស់ខ្លួនចូលទៅក្នុងទឹកដីរុស្ស៊ី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ។

Military Watch ក៏ធ្លាប់បានរំលឹកទៅកាន់អតិថិជនរបស់ M1ទាំងអស់កន្លងមកហើយដែរថា ទាហានអ៊ុយក្រែនដែលប្រតិបត្តិការ M1 ពីមុនបានត្អូញត្អែរទៅកាន់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចអំពី បញ្ហាបច្ចេកទេស រួមទាំងភាពងាយរងគ្រោះនៃសមាសធាតុអេឡិចត្រូនិចចំពោះការកកិត ក៏ដូចជាភាពងាយរងគ្រោះរបស់ពួកគេចំពោះភ្លើងរុស្ស៊ីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top