បំពង់ក គឺជាផ្នែកដ៏សំខាន់មួយ របស់សារពាង្គកាយរបស់មនុស្ស ។ មិនតែប៉ុណ្ណោះវាត្រូវការ ការថែទាំយ៉ាងខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយការឆ្លងមេរោគ អាការៈឈឺបំពង់ក និងបញ្ហាចំបងដទៃទៀត ។
ជាមួយគ្នានេះដែរ បំពង់កគឺជាក្លោងទ្វាដ៏ល្អ ដែលវាជួយការពារសារពាង្គកាយពីមេរោគគ្រោះថ្នាក់ផ្សេងៗ និង ងាយស្រួលក្នុងការធ្វើឲ្យរលាយ នៅពេលដែលបំពង់ក ត្រូវបានឆ្លងមេរោគ ក្នុងអំឡុងពេលដែលអ្នកមានអាការៈផ្តាសាយ។
ទោះបីជាយ៉ាងណាក្តី ការថែ ទាំនៅផ្ទះដោយវិធីសាមញ្ញៗ អាចជួយឲ្យបំពង់ករបស់អ្នកមានសុខភាពល្អ និងជៀសផុតពីបញ្ហាផ្សេងៗ បានយ៉ាងមានប្រសឹទ្ធភាព ។
1- អ្នកគួរជៀសវាង ការនិយាយលឺៗ និងស្រែកខ្លាំង ពីព្រោះនឹងនាំឲ្យខូចបំពង់សំលេងរបស់អ្នក។
2-អ្នកត្រូវទទួលទានតែក្តៅឲ្យបាន ២ ទៅ៣ពែងជាប្រចាំថ្ងៃ។ តែក្តៅជាមួយនឹងទឹកឃ្មុំមួយស្រាព្រាកាហ្វេ អាចជួយបំពង់ករបស់អ្នកស្រស់ថ្លា ជាពិសេសនៅពេលដែលអ្នកមានអាការស្អកក។
3-អ្នកត្រូវទទួលទានទឹកឲ្យបានច្រើនជាប្រចាំថ្ងៃ។ ទឹកជួយផ្តល់សំណើមដល់បំពង់ក ដែលវាជួយការពារភាពស្ងួតបំពង់ក ដែលជាហេតុនាំឲ្យមានការរលាកបំពង់ក។
4-អ្នកអាចថែរក្សាបំពង់ករបស់អ្នក ដោយការគេងឲ្យបានគ្រប់គ្រាន់ ដែវាអាចជួយធ្វើឲ្យបំពង់ករបស់អ្នកជៀសផុតពីបញ្ហាឈឺបំពង់ក។
ជាមួយគ្នានេះដែរ អ្នកត្រូវយកន្សែងត្រជាក់មករុំនៅក នៅពេលដែលអ្នកគេង ព្រោះវាក៏អាចជួយឲ្យបំពង់ករបស់អ្នកមានសំនើមផងដែរ ដែលនៅពេលដែលអ្នកក្រោកពីគេងមិនធ្វើឲ្យអ្នកមានអាការៈស្ងួតក។