ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីអាមេរិក លោក Elon Musk ប្រតិកម្ម ចំពោះការចាប់ខ្លួនស្ថាបនិក Telegram នៅបារាំង

RT News

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិក លោក Elon Musk បានអំពាវនាវឲ្យដោះលែងស្ថាបនិក និងនាយកប្រតិបត្តិ Telegram លោក Pavel Durov ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ភ្លាមៗ បន្ទាប់ពីលោកមកដល់អាកាសយានដ្ឋាន Paris-Le Bourget ។

ការចាប់ខ្លួនលោក Pavel Durov ដោយអាជ្ញាធរ ប្រទេសបារាំងជឿថា បុរសសញ្ជាតិរុស្ស៊ី-បារាំងវ័យ ៣៩ ឆ្នាំ រូបនេះជាប់ពាក់ព័ន្ធ នឹងឧក្រិដ្ឋកម្មជាច្រើន ត្រូវបានចោទប្រកាន់ នៅលើវេទិការបស់លោក ដោយលើកហេតុផលថា ការសម្របសម្រួលមិនគ្រប់គ្រាន់ធ្វើឲ្យ Telegram ត្រូវបានគេប្រើយ៉ាងទូលំទូលាយ ដើម្បីបំពានច្បាប់។

លោក Musk បានចូលទៅវេទិកា ផ្ទាល់ខ្លួនរបស់លោក ដើម្បីបង្ហោះវីដេអូរបស់លោក Durov និយាយជាមួយអ្នកកាសែត អភិរក្សជនជាតិអាមេរិក Tucker Carlson អំពីសេរីភាព នៃការនិយាយតាមអ៊ីនធើណេត ហើយអះអាងថា លោកសប្បាយចិត្តចំពោះការពិតដែលថា លោក Elon Musk បានទិញបណ្តាញសង្គមយក្សអាមេរិក Twitter ។

លោក Musk ក៏បានសរសេរលើការប្រតិកម្ម របស់លោក ចំពោះការបង្ហោះដោយ រាយបញ្ជីប្រទេសផ្សេងៗគ្នាថា “ពេលវេលាដ៏គ្រោះថ្នាក់បានមកដល់ហើយ” ហើយ “ការនិយាយដោយសេរីស្ថិត នៅក្រោមការវាយប្រហារ” ការលើកឡើងរបស់លោក បន្ទាប់ពីចាប់ខ្លួនលោក Durov នៅប្រទេសបារាំង៕

Most Popular

To Top