វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទូរស័ព្ទ iPhone 16 ត្រូវបានគេរំពឹងថានឹងដាក់លក់ ក្នុងប្រទេសវៀតណាម នៅចុងខែកញ្ញា ខណៈប្រទេសនេះនៅតែបន្តត្រូវ បានចាត់ថ្នាក់ជាទីផ្សារអាទិភាពទី២សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Apple ។
អ្នកតំណាងលក់រាយម្នាក់បានលើកឡើងថា ទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Apple មានការចាប់អារម្មណ៍កាន់ តែខ្លាំងឡើងនៅលើ ទីផ្សារវៀតណាម ក៏ដោយ ក៏ប្រទេសនេះមិនទាន់ត្រូវ បានធ្វើឲ្យប្រសើរឡើងដល់ កម្រិតអាទិភាពខ្ពស់បំផុតនៅឆ្នាំនេះនៅឡើយ។
iPhone 16 ទាំង ៤ ម៉ូឌែលនឹងត្រូវចេញលក់លើក២ នៅប្រទេសវៀតណាម មិនដូចប្រទេសសិង្ហបុរី និងប្រទេសថៃដែលមាន សិទ្ធិកដាក់លក់លើកទី១ ។ កាលពីឆ្នាំមុន ប្រទេសវៀតណាម គឺជាផ្នែកនៃចេញលក់ លើកទី២ជាលើកដំបូង សម្រាប់ទូរស័ព្ទ iPhone 15 អាចរកបានត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីការចេញលក់ នៅសហរដ្ឋអាមេរិក។
ហេតុផលមួយដែលប្រទេសវៀតណាមមិនត្រូវបានដំឡើងដល់កម្រិតអាទិភាពខ្ពស់ដោយ Apple គឺកង្វះហាង Apple ផ្លូវការក្នុងប្រទេស។ បច្ចុប្បន្ននេះ អាស៊ីអាគ្នេយ៍មានប្រទេសចំនួន ៣ មានហាង Apple គឺ សិង្ហបុរី ប្រទេសថៃ ហើយការបន្ថែមថ្មីបំផុត គឺប្រទេសម៉ាឡេស៊ី ដែលបានបើកហាងដំបូង របស់ខ្លួនកាលខែមិថុនា។
ប្រភពនានាបានលើក ឡើងថា iPhone 16 អាចនឹងត្រូវបានបង្ហាញនៅថ្ងៃទី ១០ ខែកញ្ញា ស្របតាមប្រពៃណី ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple ក្នុងការប្រារព្ធពិធីសម្ពោធ នៅថ្ងៃអង្គារក្នុងសប្តាហ៍ទី២នៃខែនោះ។
អ្នកជំនាញ Mark Gurman មកពី Bloomberg បានព្យាករណ៍ថា iPhone ស៊េរីថ្មីអាចឈានដល់អ្នកប្រើប្រាស់នៅថ្ងៃទី ២០ ខែកញ្ញា។ ទីផ្សារក្នុងកម្រិតអាទិភាពទី២អាចនឹងឃើញការចេញលក់មួយសប្តាហ៍ក្រោយ។ កាលពីឆ្នាំមុន iPhone 15 បានដាក់លក់ទូទាំងពិភពលោកនៅថ្ងៃទី ២២ ខែកញ្ញា និងនៅប្រទេសវៀតណាមនៅថ្ងៃទី ២៩ ខែកញ្ញា។
យោងតាមអ្នកលក់ រាយទូរស័ព្ទថា ការចេញលក់ iPhone 16 ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត មួយនៃរដូវកាលចុងឆ្នាំ។ ទោះបីជាម៉ូដែលទាំងអស់ត្រូវបានគេរំពឹងថានឹងមានតម្លៃជាង ២០ លានដុង (៨០០ ដុល្លារអាមេរិក) ៕