ព័ត៌មានអន្តរជាតិ

តារាសម្ដែងតៃវ៉ាន់ អ្នកនាង Michelle Chen ត្រូវអ្នកគាំទ្រមិនពាក់ចិញ្ចៀន អាពាហ៍ពិពាហ៍ ចំពេលមានការសង្ស័យ អំពីការលែងលះគ្នា

Photo from her Instagram

តៃវ៉ាន់៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងស្រីតៃវ៉ាន់ អ្នកនាង Michelle Chen បានចែករម្លែករូបថតបង្ហាញ ពីដៃរបស់នាងដោយគ្មាន ចិញ្ចៀនអាពាហ៍ពិពាហ៍ ចំពេលមានពាក្យចចាមអារ៉ាម អំពីការលែងលះស្វាមីរបស់អ្នកនាង គឺលោកតារាសម្តែងចិន លោក Chen Xiao ។

កាលពីថ្ងៃទី ២១ ខែសីហា វីដេអូរបស់តារាស្រីវ័យ ៤១ ឆ្នាំរូបនេះបង្ហាញពីការចូលរួមក្នុងការប្រគុំតន្ត្រីផ្ទាល់របស់លោក Andy Lau បានក្លាយជាប្រធានបទពេញនិយមនៅលើ Weibo យ៉ាងឆាប់រហ័ស។ អ្នកគាំទ្របានកត់សម្គាល់ថា អ្នកនាង Michelle លែងពាក់ចិញ្ចៀន អាពាហ៍ពិពាហ៍របស់អ្នកនាងទៀតហើយ ដែលអ្នកនាងបានពាក់ជាប់ លាប់ក្នុងការបង្ហាញខ្លួនជាសាធារណៈមុនៗ។

យោងតាមគេហទំព័រ Next Apple បានឲ្យដឹងថា អ្នកនាង Michelle Chen និងលោក Chen Xiao កំពុងស្ថិតក្នុងដំណាក់ កាលលែងលះគ្នា ហើយកំពុងរង់ចាំពេល វេលាដ៏ត្រឹមត្រូវ ដើម្បីបង្ហាញជាសាធារណៈ។ គូស្នេហ៍មួយគូនេះត្រូវបានគេរាយការណ៍ថា បានបែកគ្នាជិតមួយឆ្នាំហើយបាន ឈប់ទាក់ទងគ្នាតាមបណ្តាញសង្គម។ បច្ចុប្បន្ននេះ Michelle កំពុងផ្តោតលើ ការមើលថែកូនប្រុសរបស់ពួកគេ ខណៈលោក Chen Xiao ជាប់រវល់ថតរឿងថ្មី របស់លោក រឿង “Legend of the Magnate” ។

ETtoday បានរាយការណ៍ថា ពាក្យចចាមអារ៉ាម អំពីការបែកគ្នា របស់ពួកគេត្រូវបានផ្សព្វផ្សាយ លើបណ្តាញសង្គម អស់រយៈពេលជាង២ខែមកហើយ។ លោក Chen Xiao ចង់ចាកចេញជាជាងបន្តការលែងលះ។ លោកថែមទាំងបានផ្លាស់ប្តូរលេខទូរស័ព្ទរបស់លោក ដោយតម្រូវឲ្យពួកគេទំនាក់ទំនងតាមរយៈភាគីទី៣។

រហូតមកដល់ពេលនេះ ទាំង Michelle និង Chen Xiao មិនបានឆ្លើយតបនឹងពាក្យចចាមអារ៉ាមទាំងនេះទេ។ នេះមិនមែនជាលើកទីមួយទេ ដែលគូស្នេហ៍មួយគូនេះត្រូវបានគេសន្និដ្ឋានថា បែកបាក់៕

Most Popular

To Top