រុស្ស៊ី ៖ យោងតាមលោក Sergey Naryshkin ប្រធានសេវាស៊ើបការណ៍ សម្ងាត់បរទេស (SVR) បាននិយាយថា លោកខាងលិច ទំនងជាមិនទទួលបានទិន្នន័យ រសើបណាមួយ អំពីប្រទេសរុស្ស៊ី ពីនាយកប្រតិបត្តិ Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរបារាំង កាលពីសប្តាហ៍មុនឡើយ នេះយោងតាមការចេញផ្សាយពីគេហទំព័រ RT ។
នៅពេលសួរក្នុងបទសម្ភាសន៍ជាមួយ TASS កាលពីថ្ងៃអង្គារថា តើទីក្រុងម៉ូស្គូមានការព្រួយបារម្ភអំពីការប្រគល់ការសម្ងាត់ណាមួយទៅលោកខាងលិច ឬយ៉ាងណានោះ ប្រធានចារកម្មរុស្ស៊ី Naryshkin បានច្រានចោលការយល់ឃើញនេះ ដោយនិយាយថា ខ្ញុំពិតជាសង្ឃឹមថា លោក Pavel Durov នឹងមិនធ្វើឲ្យរឿងនេះឡើយ ។
យោងតាមរដ្ឋអាជ្ញាបារាំង បានឲ្យដឹងថា នាយកប្រតិបត្តិ Telegram ត្រូវបានចាប់ខ្លួននៅអាកាស យានដ្ឋានប៉ារីស បន្ទាប់ពីបានមកដល់ ដោយយន្តហោះឯកជនពី Azerbaijan កាលពីថ្ងៃសៅរ៍។ លោក Durov ជាពលរដ្ឋនៃប្រទេសបារាំង រុស្ស៊ី អារ៉ាប់រួម និង St. Kitts and Nevis ត្រូវបានចាប់ខ្លួនជាផ្នែកមួយនៃការស៊ើបអង្កេតយ៉ាងទូលំទូលាយលើការស៊ើបអង្កេតរឿង អាសអាភាសកុមារ ការលក់គ្រឿងញៀន ការក្លែងបន្លំ និងសកម្មភាពឧក្រិដ្ឋកម្មផ្សេងទៀតនៅលើ វេទិកា ។
លោក Durov ក៏កំពុងត្រូវបានស៊ើបអង្កេត បន្ថែមទៀតសម្រាប់ការចោទប្រកាន់ថា បានបដិសេធក្នុងការសហការ ជាមួយនឹងការអនុវត្តច្បាប់ដែលសម្លឹងមើលទៅលើឧក្រិដ្ឋកម្មអ៊ីនធើណេត និងហិរញ្ញវត្ថុ។
Telegram បានរុញច្រានប្រឆាំងនឹងការចោទប្រកាន់ដែលអាចកើតមាន ដោយនិយាយថា វាមិនសមហេតុផលក្នុងការអះអាងថាវេទិកា ឬម្ចាស់របស់វា ទទួលខុសត្រូវ ចំពោះការរំលោភបំពានលើវេទិកានោះ។ ទន្ទឹមនឹងនេះ មេដឹកនាំមតិជាច្រើនជុំវិញ ពិភពលោកបាន បកស្រាយការចាប់ខ្លួននេះថា ជាការបង្រ្កាបលើការនិយាយ ដោយសេរី ដោយមានការរំពឹងទុកថា ទីបំផុត អាមេរិកជាអ្នកនៅពីក្រោយការឃុំខ្លួន៕