ព័ត៌មានអន្តរជាតិ

ប្រទេសស្វីស ត្រូវបានជំរុញឱ្យគិតឡើងវិញ នូវអព្យាក្រឹតភាព របស់ខ្លួនអស់រយៈពេល ៥០០ ឆ្នាំមកនេះ

AFP

បរទេស ៖ ក្រុមអ្នកជំនាញស្វីស បាននិយាយនៅក្នុងរបាយការណ៍មួយដែលបញ្ជាដោយក្រសួងការពារជាតិនៅទីក្រុង Bern ថា វាជាពេលវេលា សម្រាប់ប្រទេសស្វ៊ីសដែលមានអព្យាក្រឹត តាំងពីឆ្នាំ១៥១៥ ដើម្បីកំណត់ស្ថានភាព មិនចូលបក្សសម្ព័ន្ធរបស់ខ្លួនឡើងវិញ។ ជាការឆ្លើយតប អ្នករិះគន់បានចោទប្រកាន់ក្រុម ដែលនៅពីក្រោយឯកសារនោះថា មានភាពលម្អៀង ហើយទទូចថា អព្យាក្រឹតភាពត្រូវបានចែងជារៀង រហូតនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា គណៈកម្មាធិការសិក្សា ដែលត្រូវបានបង្កើតឡើង កាលពីមួយឆ្នាំមុន បានបង្ហាញឯកសារមួយកាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងអនុសាសន៍ចំនួន ១០០ ស្តីពីវិធីជំរុញសន្តិសុខរបស់ប្រទេសនៅលើភ្នំ Alpine។

សមាជិកនៃក្រុមនេះ ដែលត្រូវបានគេនិយាយថា រួមបញ្ចូលអ្នកនយោបាយ អ្នកសេដ្ឋកិច្ច និងអ្នកវិទ្យាសាស្ត្រ ដែលតំណាងឱ្យក្រុមអាយុ និងតំបន់ផ្សេងៗគ្នា ស្នើនៅក្នុងរបាយការណ៍ថា “គោលនយោបាយអព្យាក្រឹតភាព ចាំបាច់ត្រូវកែសម្រួល ផ្តោតលើមុខងារសន្តិសុខរបស់ប្រទេស និងអនុវត្តកាន់តែមាន ភាពបត់បែន” ។

អនុសាសន៍សំខាន់មួយទៀត នៅក្នុងឯកសារគឺថា “កិច្ចសហប្រតិបត្តិការ របស់ស្វីសជាមួយអង្គការណាតូ និងសហភាពអឺរ៉ុប គឺត្រូវតែបន្តធ្វើឱ្យស៊ីជម្រៅ ក្នុងគោលបំណង ដើម្បីសម្រេចបាននូវសមត្ថភាពការពារជាតិរួម និងក្លាយជាកិច្ចសហប្រតិបត្តិការ ការពារជាតិពិតប្រាកដ” ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top