Mississippi ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Daily Mail បានប្រាប់ឲ្យដឹងថា រដូវបរបាញ់សត្វក្រពើឆ្នាំ ២០២៤ នៅ រដ្ឋ Mississippi បានចាប់ផ្តើម ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅពេលក្រុមអ្នកប្រមាញ់ ចំនួន ៦ នាក់ បានចាប់សត្វក្រពើ ដ៏ធំបំផុតមួយក្បាល ដែលមិនធ្លាប់ក្នុងរដ្ឋនេះ ដោយពួកគេគិតថាជាសត្វចម្លែក។
សត្វក្រពើប្រវែងមួយក្បាលនេះ មាន៤.២០ម៉ែត្រ ទម្ងន់៣៦០គីឡូក្រាម ត្រូវបានចាប់បានក្នុងទន្លេ Yazoo ដែលលាត សន្ធឹងជាង ២,០០០ ម៉ាយឆ្លងកាត់រដ្ឋ Mississippi និង Louisiana ។ ក្រុមនេះបានឈរ ដោយមោទនភាព ជាមួយនឹងការ ចាប់ របស់ពួកគេសម្រាប់ការថតរូប ហើយពួកគេទាំង ៦នាក់ បានសម្លាប់សត្វក្រពើទៅហើយ។
យោងទៅតាមច្បាប់របស់រដ្ឋថា ការប្រមាញ់ប្រចាំឆ្នាំ បានចាប់ផ្តើមកាលពីខែមុន ហើយគ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី ៩ ខែកញ្ញា ដោយមានអ្នកចូលរួមនឹងឈ្នះរង្វាន់ សម្រាប់របស់ពួកគេរួមមាន ‘កាបូប ខ្សែក្រវាត់ និងអាហារ’ ។ មានមនុស្សជាង ៣,៧០០ នាក់បានចូលរួម ក្នុងការបរបាញ់ឆ្នាំ ២០២៤ ក្នុងក្រុមនីមួយៗជាមធ្យមមានមនុស្សពី ៥ ទៅ ៦ នាក់ ។ ច្បាប់ចែងថា ពួកគេអាចសម្លាប់សត្វក្រពើបានរហូតដល់២ក្បាលដែលមានប្រវែង ១.២០ម៉ែត្រ ប៉ុន្តែមានតែមួយអាចវែងជាង ២.១០ម៉ែត្រ ។
សត្វក្រពើដ៏ធំបំផុត ដែលមិនធ្លាប់មានកំណត់ត្រា គឺ៥.៨០ម៉ែត្រ និងមានទម្ងន់ជាង ១០៤៣គីឡូក្រាម នៅពេលពួកគេ ត្រូវបានចាប់បាននៅរដ្ឋ Louisiana ក្នុងឆ្នាំ ១៨៩០ ។ ទោះជាយ៉ាងណាក៏ដោយ សត្វចម្លែកថ្មីៗបំផុត ត្រូវបានចាប់បាននៅរដ្ឋ Arkansas ដោយលោក Mike Cottingham ក្នុងឆ្នាំ ២០២១ ។
លោក Cottingham បានអះអាងថា សត្វនេះមានប្រវែងជិត ៤ ម៉ែត្រ និងទម្ងន់៦២៦គីឡូក្រាមជាសត្វក្រពើធំជាងគេនៅ Mississippi ត្រូវបានសម្លាប់ក្នុងឆ្នាំ ២០២៣ មានប្រវែងច្រើន ជាងការចាប់នៅឆ្នាំនេះ៕