ព័ត៌មានអន្តរជាតិ

ក្រសួងផែនការ និងវិនិយោគវៀតណាម ៖ ប្រធានផ្នែកកិច្ចការសកល  Meta  នឹងទៅបំពេញ ទស្សនកិច្ចនៅ វៀតណាមនៅខែក្រោយ

VN Express

វៀតណាម ៖ ក្រសួងផែនការ និងវិនិយោគបានប្រកាសជាផ្លូវការថា លោក Nick Clegg ប្រធានផ្នែកកិច្ចការសកលនៅម្ចាស់ Facebook Meta Platforms គ្រោង នឹងទៅទស្សនាមជ្ឈមណ្ឌលច្នៃប្រឌិត ជាតិវៀតណាមនៅទីក្រុងហាណូយ ខែក្រោយនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។

លោក Nguyen Thi Bich Ngoc អនុរដ្ឋមន្ត្រីក្រសួងផែនការ និង វិនិយោគ បាននិយាយថា លោកគឺជាតំណាង ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន នៅលើពិភពលោកនឹងចូលរួមក្នុងព្រឹត្តិការណ៍ Innovate Vietnam ដែលរៀបចំដោយ រដ្ឋាភិបាលនៅថ្ងៃទី ១-២ ខែតុលា ។ ប្រធានក្រុមហ៊ុន Meta នឹងចូលរួមព្រឹត្តិការណ៍នេះ ហើយប្រកាសពីការប្តេជ្ញា ចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន នៅប្រទេសវៀតណាម។

លោក Clegg បានចូលរួមជាមួយ Facebook ក្នុងឆ្នាំ ២០១៨ ។ មុននោះលោកបានធ្វើការនៅគណៈកម្មការអឺរ៉ុប និងសភាចក្រភពអង់គ្លេស ។ លោកបានដឹកនាំគណបក្ស ប្រជាធិបតេយ្យសេរី ហើយបានបម្រើការជាឧ បនាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស។

Meta មិនទាន់បានបញ្ជាក់ ពីដំណើរ ទស្សនកិច្ចរបស់ Clegg ជាផ្លូវការនៅឡើយ ។ ក្រុមហ៊ុនមានប្រវត្តិ នៃការសហការជា មួយមជ្ឈមណ្ឌលជាតិច្នៃប្រឌិត ដើម្បីគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម និងជំរុញការបង្កើតថ្មី ។ ព្រឹត្តិការណ៍ Innovate Vietnam គ្រោងនឹងប្រព្រឹត្តទៅនៅ Hoa Lac ជាមជ្ឈមណ្ឌលសម្រាប់ក្រុមហ៊ុន បច្ចេកវិទ្យាជាច្រើន។ អ្នកចូលរួមប្រហែល ២០,០០០នាក់ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។

លោក Ngoc បានបន្តថា ព្រឹត្តិការណ៍នេះព្យាយាមជួយក្រុមហ៊ុន ពិភពលោកឲ្យយល់កាន់ តែច្បាស់អំពីការ អភិវឌ្ឍន៍បច្ចេកវិទ្យារបស់វៀតណាម ដូច្នេះពួកគេអាចបង្កើនភាពជាដៃគូ ជាមួយក្រុមហ៊ុន ក្នុងស្រុកនាពេលអនាគត៕

Most Popular

To Top