ព័ត៌មានអន្តរជាតិ

ព្រះនាងឌូបៃ បង្ហាញទឹកអប់ឈ្មោះ លែងលះ បន្ទាប់ពីព្រះនាងប្រកាស លែងលះស្វាមី នាពេលថ្មីៗនេះ

Photo courtesy of her Instagram

ឌូបៃ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ព្រះនាង Sheikha Mahra Bint Mohammed bin Rashid Al Maktoum កូនស្រីរបស់ចៅហ្វាយក្រុងឌូបៃ លោក Sheikh Mohammed bin Rashid Al Maktoum បានបញ្ចេញទឹកអប់ថ្មីមួយដែលមានឈ្មោះថា លែងលះ ‘Divorce’ បន្ទាប់ពីនាងបែកគ្នាថ្មីៗនេះ។

យោងតាមសារព័ត៌មាន Daily Mail បាននិយាយថា ឃ្លីបវីដេអូខ្លីមួយសម្រាប់ទឹកអប់ ដែលដាក់ឲ្យដំណើរ ការក្រោមម៉ាក Mahra M1 របស់អ្នកទស្សនា ត្រូវបានគេចាប់អារម្មណ៍ជាបន្តបន្ទាប់នៃរូបភាពដ៏ទំនើប រួមមានឈុតឆាករបស់នាង Sheikha Mahra ផ្កាកុលាបខ្មៅ កញ្ចក់បែក និងភ្នែកដូចភ្នែកខ្លារខិន ។

ក្រោយមក ម្ចាស់ក្សត្រី បានចែករម្លែករូបថត នៃដបខ្មៅរលោង ស្រោបដោយពាក្យ’Divorce’ នៅខាងមុខ ដោយមានអ្នកតាមដាន Instagram របស់នាង ៩៨៥,០០០នាក់ ។ អ្នកគាំទ្របានភ្ជាប់ឈ្មោះទឹកអប់ យ៉ាងឆាប់រហ័សទៅនឹង ការប្រកាសរបស់នាង Mahra ក្នុងខែកក្កដាអំពីការលែង លះរបស់នាងពីឧស្សាហ៍កម្ម Sheikh Mana bin Mohammed bin Rashid bin Mana Al Maktoum ត្រឹមតែ២ខែ បន្ទាប់ពីគូស្នេហ៍ទាំង២នាក់ បានស្វាគមន៍កូនដំបូងរបស់ពួកគេ។

ការបង្ហោះរបស់នាងបានសរសេរថា ប្តីជាទីស្រឡាញ់ អ្នកត្រូវចាប់ដៃគូជាមួយអ្នកផ្សេងទៀត ខ្ញុំសូមប្រកាសពីការលែងលះរបស់យើង,ខ្ញុំលែងលះអ្នក, ខ្ញុំលែងលះអ្នក, ខ្ញុំលែងលះអ្នក, ថែរក្សាអតីតប្រពន្ធរបស់អ្នក ។

យោងតាមសារព័ត៌មាន The Independent ថា ការបង្ហោះរបស់នាងប្រហាក់ប្រហែល នឹងការអនុវត្ត បែបប្រពៃណីឥស្លាម នៃពាក្យ “triple talaq” ដែលធ្វើឲ្យបុរសមូស្លីមលែងលះប្រពន្ធរបស់លោក ដោយនិយាយថា “talaq” ជាពាក្យអារ៉ាប់សម្រាប់ “លែងលះ” ៣ដងជាប់ៗគ្នា ។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្រោមច្បាប់អ៊ីស្លាម ស្ត្រីមិនត្រូវបានអនុញ្ញាតឲ្យផ្តួចផ្តើមចេញនូវពាក្យ talaq ៣ដងឡើយ ហើយអាចស្នើសុំការលែងលះតាមរយៈតុលាការតែប៉ុណ្ណោះ ប្រសិនបើពួកគេមានហេតុផលត្រឹមត្រូវ ៕

Most Popular

To Top